ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យករណីចោរកម្ម ៥នាក់ រកឃើញវត្ថុតាង រួមនឹងគ្រឿងញៀនមួយចំនួន ។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ គឹម យូឡាយ ភេទប្រុស អាយុ ៣៥ឆ្មាំ មានទីលំនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ បានប្តឹងទៅលើបុគ្គលចំនួន ៥នាក់រួមមាន ទី១ ឈ្មោះ ឡាយ ម៉ាឡា ភេទប្រុស អាយុ ៣៣ឆ្នាំ ទី២ ឈ្មោះ បូ ធា ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ទី៣ ឈ្មោះ សៀម កុម្ភ: ភេទប្រុស អាយុ ២៨ឆ្មាំ មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ទី៤ ឈ្មោះ បូ ចាន់ថន ភេទប្រុស និងទី៥ ឈ្មោះ គង់ ហុងលី ភេទប្រុស រស់នៅស្រុកភ្នំក្រវាញ ។
បើតាមលោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា សម្ភារ:ដែលលួចបានមាន១-កូនក្រឡឹងឈើចំនួន ១០៩៨ដើម(ប្រភេទឈើប្រណិតធ្នង់) ២-ឈើនាងនួនមុខ ៣០ កំរាស់ ០,៥០ម ប្រវែង ១,០២ចំនួន ៤សន្លឹក ៣-ឬសក្រញ៉ូងចំនួន ៩ដុំ ៤-ឈើប្រភេទប្រណិតធ្មង់ជ្រុងចនួន ៤ដុំ និងទី៥-ឈើប្រភេទប្រណិតធ្នង់កំរាស់ ០,១០ x០,៥០ ប្រវែង ២,២០មចំនួន ៣សន្លឹក គឹតជាប្រាក់សរុប ១២,០០០០ដុល្លាអាមេរិច ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ និងបានរកឃើញនៅម្សៅក្រាមពណ៌សថ្លាចំនួន ១កញ្ចប់ធំ និង ១៨កញ្ចប់តូច ថង់ផ្លាស្ទិកសម្រាប់ច្រក ១ដុំ ឧបករណ៍សម្រាប់ជក់មួយកំប្លេ ដែកកេះចំនួន ៣ដើម ទូរសព្ទចំនួន ៣គ្រឿង ដាវចំនួន ៣ដើម កាំបិតមួយដើម ស្លាកលេខម៉ូតូ ១សន្លឹក មានលេខត្បូងឃ្មុំ 1D-4203 និងម៉ូតូ ១គ្រឿង បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងឃាត់ រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង រងចាំបញ្ជូនបន្តចាត់ការតាមនីតិវិធី ៕ ប៉ឹម ពិន