ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនសង្សយ័ប្រើប្រាស់ និងចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្ត្រីជនសង្សយ័ប្រើប្រាស់ និងចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ។

ការឃាត់ខ្លួនធ្វើឡើងកាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២១.៥០នាទី នៅភូមិ២ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ផុន វណ្ណៈ ភេទស្រីអាយុ៣៤ ឆ្នាំ (ខ្មែរ)មុខរបរធ្វើចំការ ។

វត្ថុតាងដកហូតបានរួមមាន ម្សៅក្រោមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ធំ និងទូស័ព្ទ១គ្រឿង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖