ខេត្តត្បូងឃ្មុំ ៖ គ្មានតម្លាភាពនិងគ្មានលក្ខណៈប្រកួតប្រជែងទាល់តែសោះក្នុង ការដេញថ្លៃគម្រោងផ្លូវនៅឃុំសេដា ស្រុកតំបែរ ដោយម្ចាស់គម្រោង និងបក្ខ ពួក ឈរបាំង និងចាប់ សំណើដាក់ដេញថ្លៃ របស់គេចេញ ដើម្បីទុកដាក់ខ្លួនឯងនិង បក្ខពួកខ្លួន តែ៣ក្រុមហ៊ុនប៉ុណ្ណោះហើយដាក់ក្នុងតម្លៃប្រកៀកប្រកិត ដែលធ្វើឱ្យខាតបង់ថវិកាជាតិរាប់សិបលានរៀលឯណោះ ដែលខុសឆ្ងាយពី គម្រោង៤ឃុំផ្សេង ទៀត មានក្រុមហ៊ុនច្រើន ដាក់ដេញថ្លៃមានលក្ខណៈ ប្រកួតប្រជែងនិងមានតម្លាភាពត្រឹមត្រូវ ។
ការដេញថ្លៃគម្រោងផ្លូវខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ ក្នុងសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំដែល មានចំនួន៥ ឃុំ បានបើកការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវ ក្នុងនោះមានឃុំ សេដា ឃុំគោកស្រុក ឃុំតំបែរ ឃុំទឹកជ្រៅ និងឃុំចុងជាច ។ ការដេញថ្លៃគម្រោង ផ្លូវនៅ ឃុំសេដា ដែលពលរដ្ឋមើលទៅគ្មានតម្លាភាពនិងគ្មានការប្រកួតប្រជែងដោយគម្រោងនៅឃុំសេដានេះមានក្រុមហ៊ុន តែ៣ប៉ុណ្ណោះ ដែលដាក់សំណើដេញថ្លៃ ដោយមិនឱ្យក្រុមហ៊ុនផ្សេងដែលមាន បំណងចង់ដាក់ដេញថ្លៃបាននោះទេ ដោយ ពួកគេបានឈរបាំង និងចាប់សំណើ ដេញថ្លៃរបស់ក្រុមហ៊ុនផ្សេងចេញ លុះ ពេលជិតដល់ម៉ោង ទើបដាក់យកតែគ្នាគេ ៣ក្រុមហ៊ុនប៉ុណ្ណោះក្នុងតម្លៃប្រកៀក ប្រកិត និងតម្លៃប៉ាន់ស្មានដែលតម្លៃប្រកៀកប្រកិតបែបនេះធ្វើឲ្យថវិកាជាតិខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់សិបលានរៀល ។
នៅក្នុង ឃុំ សេដានោះ គឺគម្រោងសាង សង់ផ្លូវក្រាលក្រួសក្រហមប្រវែង៥គីឡូ ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន១០៦.៩៦១. ៣០០រៀលត្រូវបានក្រុមហ៊ុនហង្សសុខ គួយដាក់សំណើដេញថ្លៃយកក្នុងតម្លៃ ប្រកៀកប្រកិត គឺ ១០៤ .៩០០.០០០រៀល ដែលតម្លៃប្រកៀកប្រកិតបែបនេះធ្វើឲ្យ ថវិកាជាតិខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់សិបលានរៀលឯណោះ ។
ចំណែក នៅឃុំចំនួន៤ ផ្សេងទៀត គឺ ឃុំគោកស្រុក ឃុំទឹកជ្រៅ ឃុំតំបែរ និង ឃុំចុងជាច ត្រូវបានក្រុមហ៊ុនច្រើនដាក់ សំណើដេញថ្លៃដោយមានលក្ខណៈប្រកួតប្រជែងនិងមានតម្លាភាពដែលអាចទទួលយកបាន ។
លោក មុំ សុីថា មេឃុំសេដាបានបញ្ជាក់ ថា ការដេញថ្លៃគម្រោងតែងតែមានការរុញច្រានខ្លះអ៊ីចឹងហើយ សំខាន់ការប្រកួត ប្រជែងឱ្យតែមានអ្នកដាក់សំណើចាប់ពី៣ក្រុមហ៊ុនឡើងទៅចាត់ទុកជាការបានហើយ ចឹងគណៈកម្មការប្រធានលទ្ធកម្មឃុំសម្រេចឱ្យក្រុមហ៊ុនណាដែលដេញមានតម្លៃទាបជាងគេជាការត្រឹមត្រូវ ។
ក្នុងការដេញថ្លៃខាងលើនេះដែរប្រជា ពលរដ្ឋសំណូមពរ អាជ្ញាធរមូលដ្ឋានក៏ដូច ជាថ្នាក់ដឹកខេត្តត្បូងឃ្មុំសូមឱ្យយកតែ ក្រុមហ៊ុនណា ដែលដាក់សំណើដេញថ្លៃ មានលក្ខណៈប្រកួតប្រជែងនិងមានតម្លាភាព ហើយក្រុមហ៊ុន ហង្ស សុខគួយដែលដេញថ្លៃគម្រោងផ្លូវបាននៅឃុំសេដានោះ គ្មានតម្លាភាព និងគ្មានការប្រកួតប្រជែង ត្រូវដេញថ្លៃឡើងវិញ ព្រោះក្រុមហ៊ុន ហង្ស សុខគួយនៅឃុំសេដានេះធ្វើឱ្យបាត់បង់ ថវិកាជាតិផង និងធ្វើឲ្យប្រជាពលរដ្ឋ រិះគន់ ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹក នាំខេត្តត្បូងឃ្មុំផង ដែលបណ្តោយឲ្យ ក្រុមហ៊ុនមួយនេះ បង្កភាពរញ៉េរញ៉ៃគ្មាន សណ្តាប់ធ្នាប់ និងខុសច្បាប់នីតិវិធីនៃការ ដេញថ្លៃ ៕ ហេង នរិន្ទ្រ