ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនបរទេសម្នាក់ពីបទ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ស្ទះចរាចរ និងមានសតិមិនប្រក្រតី

ចែករំលែក៖

ភ្នំពេញ៖ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីថ្ងៃអង្គារ ៥រោច ខែកក្ដិក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៤រសៀល បានចុះត្រួតពិនិត្យ និងឃាត់ខ្លួន​ជនបរទេស​ម្នាក់ ស្ថិតនៅផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ស្ទះចរាចរ និងមានសតិមិនប្រក្រតី ។

បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ជ្រោយពេជ្រ


ចែករំលែក៖