ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងពោធិ៍សាត់ ៖ ឈ្មោះ កើ អ៊ីមរ៉ម មេគ្រឿងញៀងបង្រ្កាបបានហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យមុខសញ្ញាឈ្មោះ កើ អ៊ីមរ៉ម ជាមេក្លោងដ៍ធំគួរសម មួយ ផ្នែកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាល ធ្វើការបង្រ្កាបជាក់ស្ដែងរួមទាំងវត្ថុតាង និងសម្ភារ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង១០នាទី រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។

នគរបាលផ្នែកជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានបង្រ្កាបឈ្មោះ កើ អ៊ីមរ៉ម ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរអីស្លាម បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុខាងលើ ។

ប្រភពព័ត៌មានពីនគរបាលដដែលបន្តថា ក្រុងកិច្ចប្រតិបត្តិការខាងលើកម្លាំងរកឃើញវត្ថុតាង និងសម្ភារៈហើយធ្វើការដកហូតរួមមាន ម្សៅក្រាមពណ៏សថ្លាចំនួន ៦កញ្ចប់ធំ ស្មើនឹងទម្ងន់ចំនួន ១២៦,៨០ក្រាម នៅក្នុងរថយន្តម៉ាក Toyota Corolla ពណ៏ខ្មៅ គ្មានស្លាកលេខ និងនៅក្នុងបណ្តោងសោររថយន្តចំនួន ១កញ្ចប់ធំ និងចំនួន ២កញ្ចប់តូចទៀត ស្មើនឹងទម្ងន់ចំនួន ១១,៦៨ក្រាម ឧបករណ៍ផ្សេងៗរួមមាន ប្រដាប់ប្រើប្រាស់គ្រឿងញៀន ១កំប្លេ ថង់ប៉្លាស្ទិច កូនសៀវភៅ និងដាវសាម៉ូរ៉ៃចំនួន ២ដើមផងដែរ ។

ប្រភពបន្តទៀតថា ជនសង្ស័យជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មឈ្មោះ កើ អ៊ីមរ៉ម រួមទាំងវត្ថុតាង និងសម្ភារៈបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំឯកសារពាក់ព័ន្ធ បញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន


ចែករំលែក៖