ព័ត៌មានទាន់ហេតុការណ៍៖

មេព្រៃបង្ហើបពីលទ្ធផល! រថយន្តឈើយោធាឈ្មោះ ទត លាស់ ត្រូវបានបង្រ្កាបហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ត្រូវបានមន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់បង្ហើបអំពីលទ្ធផលឈើរបស់យោធាម្នាក់ឈ្មោះ ទត លាស់ បន្ទប់ពីបង្រ្កាបរយៈពេលប្រាំមួយថ្ងៃមុន ។

ប្រភពបង្ហើបខាងលើបន្តថា រថយន្តដឹកឈើរបស់យោធាឈ្មោះ ទត លាស់ ត្រូវបានបង្រ្កាបបានបកប៉ាតង់ហើយ លទ្ធផល៖ កូនឈើប្រឡៅមូលចម្រុះបកសំបកប្រវែង ៣ម៉ែត្រ និង ៤ម៉ែត្រចំនួន ១៧៨ដើម និងឈើអារជ្រុងទំហ៊ំ ១តឹកជុំ ប្រវែង ១ម៉ែត្រ និង ២ម៉ែត្រ ប្រភេទឈើលេខ១ចំនួនជាង ៣ម៉ែត្រត្រីគុណ វត្ថុតាងរថយន្តម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងផ្ទៃមេឃ ពាក់ស្លាកលេខ ក្រចេះ 3A 0366 រួមទាំងដូចបានរៀបរាប់ខាងលើបានរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់។

គួររំលឹកផងដែរ៖ រថយន្តម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ក្រចេះ 3A 0366 ដឹកឈើរបស់យោធាឈ្មោះ ទត លាស់ ខាងលើនេះ ត្រូវបានកម្លាំងសហការបង្រ្កាបនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨២.១៨៣ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់៕ ប៉ឹម ពិន


ចែករំលែក៖