ខេត្តព្រះសីហនុ៖ ស្រ្តីមួយរូប បានលង់ទឹក ខណៈចុះលេងទឹកសមុទ្រជាមួយមិត្តភក្តិ ត្រង់ចំណុចចុងឆ្នេរអូរឈើទាល (អតីតឆ្នេរអារីស្តុន) ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ដោយសំណាងល្អ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវ បានជួយសង្គ្រោះទាន់ពេលវេលារួចផុតពីការបាត់បង់ជិវិត។
ស្ត្រីរងគ្រោះ មានឈ្មោះ ស៊ួន ដាណែត អាយុ២៦ឆ្នាំ មុខរបរជាកម្មករសំណង់នៅក្បែរកន្លែងកើតហេតុ ៕ ឆ្លាម សមុទ្រ