ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកបុរសអ្នកលក់ទឹកកកឈូសម្នាក់បាក់ជើងម្ខាង តៃកុងបង្ករត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសអ្នកលក់ទឹកកកឈូសម្នាក់ បានរងរបួសបាក់ជើងបន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុករួចមក ។ ក្រោយកើតហេតុជ នរងគ្រោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ ចំណែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់បន្សល់តែវត្ថុតាងនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៩និង២០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា នៅលើផ្លូវក្រាលកៅស៊ូ ចំណុចភូមិសហគមន៍លិច ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើង រវាងរថយន្តនឹងម៉ូតូ បើកបរបញ្រ្ចាសទិសគ្នា ម៉ូតូរងគ្រោះម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-8268 បើកបរដោយឈ្មោះ ឈឺន ចន្ធូន ហៅក្រាយ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិអូ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ របួសបាក់កំភួនជើងខាងឆ្វេង មិនមានមួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ បើកបរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តមួយគ្រឿងដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាបុកពេញទំហឹង ។

រថយនតបង្កម៉ាករ៉ៃណូ ( បែន) ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-0508 អ្នកបើកបរបានរត់គេចខ្លួនក្រោយពេលកើតហេតុ ។ ក្រោយកើតហេតុប្រជាពលរដ្ឋបានហៅរថយន្តសង្រ្គោះដឹកជនរងគ្រោះយកទៅព្យាបាលភ្លាមៗផងដែរ ។

ចំណែកវត្ថុតាងទាំង២ខាងលើ ផ្នែកជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកបសេដ្ឋ រង់ចាំកោះហៅភាគីទាំង២ឲ្យចូលខ្លួនមកដោះស្រាយគ្នាដោយសន្តិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖