ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងចុះងូតទឹកស្ទឹង លង់ស្លាប់ក្បែរផ្ទះ នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង៤ និង១៨នាទី រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីលង់ទឹកស្ទឹងធ្លាម្អមស្លាប់ ត្រង់ចំណុចខាងលិចវត្តកោះជុំ ស្ថិតក្នុង ភូមិជ័រម្គាន ឃុំ ត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ុយ សំ អាយុ ៤៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ យី សុផល អាយុ ៣៨ឆ្នាំ និងកូនចំនួន ៤នាក់ ស្រី ៣នាក់​ ទីលំនៅ ភូមិជ័រម្គាន ឃុំ ត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ដោយសារជនរងគ្រោះ ស្រវឹងស្រាជោកជាំចុះទៅងូតទឹកស្ទឹង ត្រង់កំពង់ទឹកក្បែរផ្ទះ ក៏បណ្ដាលឲ្យលង់ស្លាប់បែបនេះតែម្ដង ។

សមត្ថកិច្ចចុះពិនិត្យ និងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖