ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាតម្នាក់ ជិះម៉ូតូទើបតែចេញពីធ្វើការ ត្រូវក្រុមចោរតាមប្លន់​ យកម៉ូតូ Zoomer-X ទៅបាត់ មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២

ចែករំលែក៖

ភ្នំពេញ​ ៖ ស្រីស្អាតម្នាក់ ជិះម៉ូតូតែចេញពីធ្វើការ ត្រូវក្រុមចោរតាមប្លន់​ យកម៉ូតូ Zoomer-X ទៅបាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២ ចេញអន្តរាគមន៍ឡើយ​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពីនារីរងគ្រោះឈ្មោះ ថា ឧស្សាហ៍ អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបនារីបានចេញពីធ្វើការ ហើយបានទៅញុំអីជាមួយមិត្តភក្តិ ពេលត្រឡប់ទៅផ្ទះវិញ និងមិនទាន់បានទៅដល់ផ្ទះផង ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រី​ មិនខាំស្លាកលេខ បានជិះតាមពីក្រោយរូបនាងដោយបិទភ្លើងម៉ូតូ អែបនាង (នារីរងគ្រោះ) ដួលហើយបានលើកម៉ូតូរបស់នាងជិះទៅបាត់តែម្តង ។

ម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅបាត់នោះម៉ាក Zoomer-X ស៊េរីឆ្នាំ២០១៦ ឡើងតែមស៊េរី ឆ្នាំ២០១៨ ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1FV-0152 ។

ក្រោយពេលក្រុមចោរធ្វើសកម្មភាពប្លន់ ហើយបានគេចខ្លួន បាត់ស្រមោល នារីជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវទាំងអស់សង្ឃឹម ៕ ភារ៉ា ដង្កោ


ចែករំលែក៖