ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យ៦៧ឆ្នាំម្នាក់ត្រូវបានប្រទះឃើញស្លាប់ដោយសារជំងីផ្លូវចិត្ត និងអត់អាហារយូរថ្ងៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃ អាទិត្យ ១០ រោច ខែ កក្តឹក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៨ពីវេលាម៉ោង ៧ និង៣០នាទីព្រឹក​មានករណីដេកស្លាប់ នៅចំណុច ចំការដំឡូង ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

សាកសព ឈ្មោះ ឆាយ សារី ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅ ភូមិ ប្រជាធម្មកើត មណ្ឌល៨ សង្កាត់ផ្សារកណ្តាល សព្វ ថ្ងៃ មករស់នៅ ផ្ទះជួល ស្ថិតក្នុង ភូមិ ព្រៃគប់ សង្កាត់ ផ្សារកណ្តាល តែពីរនាក់ប្តីប្រពន្ឋដោយប្រពន្ឋទៅធ្វើការនៅប្រទេសថៃ ទៅព្រឹក វិលវិញល្ងាច ហើយប្តី នៅផ្ទះតែម្នាក់ឯងគ្មានអ្នកមើលថែ បានដេកស្លាប់នៅចំការដំឡូង ។​

តាមការបំភ្លឺ ប្រពន្ឋសាកសព ឈ្មោះ ផិត ផាត់ ភេទ ស្រី អាយុ ៦៣ឆ្នាំ បានអោយដឹងថា ប្តីរបស់ខ្លួន មានជម្ងឺសសៃប្រសាទជាយូរមកហើយ រហូតដល់ថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៨ បានបាត់ចេញពីផ្ទះ រហូតដល់ថ្ងៃកើតហេតុទើបឃើញដេកស្លាប់នៅកន្លែងកើតហេតុខាងលើ ។​

តាមការត្រួតពិនិត្យ ផ្នែកក្បាល គ្មានស្លាកស្នាម ផ្នែកមុខ ភ្នែករូងជ្រៅ ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ ផ្នែកពោះ ស្វិត ( អត់ អាហារ ) ផ្នែក អវជីវះពុំមានស្លាកស្នាម អ្វីទេ ។ សាកសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ ។

តាមការសន្និដ្ឋានរបស់គណៈកម្មការ
ត្រួតពិនិត្យសាកសពស្លាប់ដោយសារ ជម្ងឺផ្លូវចិត្ត និងអត់អាហារជាយូរថ្ងៃ ។

សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បី យកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖