ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកបរិសុទ្ធមួយគ្រឿងចង់សាកជាមួយរទេះភ្លើង

ចែករំលែក៖

ខេត្តព្រះសីហនុ- មានរថយន្តដឹកទឹកបរិសុទ្ធមួយគ្រឿងត្រូវបានរទេះភ្លើង គៀរប៉ះពេលរថយន្តនេះកំពុងបើកឆ្លងផ្លូវរថភ្លើង កាលពីម៉ោង4.00នាទីល្ងាច ថ្ងៃទី2/12/2018  នៅចំណុចភូមិ3សង្កាត់លេខ1 ក្រុង/ខេត្ពព្រះសីហនុ ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា រថយន្តនេះជារថយន្តកូរ៉េ ពណ៌ ស ស្លាក លេខ ប.មានជ័យ 2A 3792 អ្នកបើកបរឈ្មោះវ៉ាន់ សារិទ្ធ ភេទប្រុសអាយុ38ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្រុម21 ភូមិ3។​

សង្កាត់លេខ1  ក្រុងព្រះសីហនុ (អូរដំរី) ក្នុងហេតុការ នេះមិនបណ្តាលឲ្យរងគ្រោះដល់មនុស្សទេ៕ ឆ្លាម សមុទ


ចែករំលែក៖