ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ខណៈប្រើប្រាស់ល្បឿនលឿនជិះធ្លាក់ផ្លូវ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយត្រូវបានស្លាប់ពេលបញ្ជូនមកកាន់មន្ទីរពេទ្យខណៈ ដែលប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយត្ន័រួចរ៉េចង្កូតជិះធ្លាក់ោ្លូវប្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃ សៅរ៍ ០៩ រោច ខែ កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាលើផ្លូវលេខ ៣១៥ ស្ថិតក្នុងភូមិ សួនថ្មី សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរស ដែលស្លាប់មានឈ្មោះ សារ៉ាន កងពេជ្រពិសី ភេទ ប្រុស អាយុ ២៣ មុខរបរ នៅផ្ទះ រស់នៅភូមិ រោងបន្លែ សង្កាត់​ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដា Zoomer X ពណ៏ ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង ១L ១៨៨២ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Zoomer X ពណ៏ ក្រហម ដែលធ្វើដំណើរពីជើងទៅត្បូង មិនពាក់មួកសុវត្ថិភាពប្រើប្រាស់ល្បឿនលឿនស្រាប់តែរ៉េចង្កូតធ្លាក់ផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដឹកយកអ្នករងរបួសមកកាន់ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងប៉ុន្តែដោយរងរបួសសភាពធ្ងន់ក៏ដាច់ខ្យល់ស្លាប់គួរឲ្យសង្វេគ។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖