ព័ត៌មានទាន់ហេតុការណ៍៖

ខឹងសុំលុយចាយមិនបាន ទាញដងរែកសំពងឪរយះដៃដេរ៥ថ្នេរ

ចែករំលែក៖

ខេត្តតាកែវ: បុរសម្នាក់ដែលត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ភ្លាមៗបន្ទាប់ពីយកដងរែកសំពងឪពុកខ្លួនឯង បណ្តាលឲ្យរងរបួសដេរ៥ថ្នេរ ដោយសារខឹងសុំលុយយកទៅចាយមិនបាន។

ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃ សុក្រ ៨ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៨នៅភូមិ តាកឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្ត តាកែវ។

មន្រ្តី្តនគរបាលស្រុក ត្រាំកក់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សើ វេហា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុត្រូវជាកូនបង្កើតជនរងគ្រោះដែលមានអាយុអាយុ៦៤ឆ្នាំ រស់នៅជាមួយគ្នា។ មុនពេលកើតហេតុកូនអប្រិយរូបនេះបានសុំលុយឪពុក យកទៅចាយ តែ ឪពុកប្រាប់ថា អញគ្មានលុយទេ ! អញបានមកពីណាបើឯងមិនជួយធ្វើការរកស៊ីដើរតែលេងនិងចាំតែទារលុយយ៉ាងនេះនោះ! និយាយសឹងចប់មិនទាន់កូនប្រុសកំណាចរូបនេះទាញបាន ដងរែករែកទឹកវាយឪពុកយ៉ាងពេញទំហឹង តែឪពុកយកដៃរងបណ្ដាលឲ្យរយះកែងដៃស្ដាំ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពដេរ៥ថ្នេរ ។ រីឯកូនកំណាចជាជនដៃដល់ ត្រូវសមត្ថកិច្ច មូលដ្ឋានចាប់ខ្លួនបានភ្លាមៗដែរ ហើយករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ សហការី


ចែករំលែក៖