ខេត្តឧត្តរមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានបង្ក្រាបករណីក្មេងទំនើងបង្កការអុកឡុកដេញវាយតប់គ្នាមួយករណីនៅបរិវេណខាងមុខកាស៊ីណូសាង៉ាំរីស៊ត កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ក្នុងនោះកម្លាំងនគរបាលជំនាញស្រុកអន្លង់វែង បានចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន០៦នាក់ ភេទប្រុស និងដកហូតម៉ូតូ ២គ្រឿង រួមនិងវត្ថុតាងរួមមាន, ពូថៅ១, ដាវ១ ។
បច្ចុប្បន្នសមត្ថកិច្ចបានយកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរនិងកសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់ ៕ ប៉ែន នួន