ភ្នំពេញ៖ កូនអកតញ្ញូ ជក់ថ្នាំញៀនម្នាក់ គំរាមដុតផ្ទះ និងបង្កហឹង្សាក្នុងគ្រួសារមួយបានកើតឡើង រហូតដល់ម្តាយឪពុកទ្រាំលែងបានរត់មកប្តឹង
សមត្ថកិច្ច អោយចុះទៅជួយអន្តរាគមន៍ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះគ្មានលេខ ស្ថិតនៅក្នុងសង្កាត់ ផ្សារថ្មី២ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។
បើតាមសម្តីរបស់ឪពុក ជនញៀនថ្នាំបានប្រាប់អោយដឹងថា កូនគាត់មានឈ្មោះ នាត សោភណ្ឌ័ តែងតែប្រើប្រាស់ថ្នាំញៀន នឹងប្រើហឹង្សាមកលើពួកគាត់ដែលជាឪពុកម្តាយមិនដែលលោះថ្ងៃឡើយ ។ រហូតដល់យប់កើតហេតុនេះ ជនបង្កបានគំរាមដុតផ្ទះចោលថែមទៀតផង ។ ដោយមានការភ័យខ្លាច បូករួមទាំងទ្រាំនឹងទង្វើរបស់លោកកូនទៀតលែងបាន ទើបរូបគាត់ដែលជាឪពុករួមទាំងម្តាយ បានសំរេចចិត្តរត់មកប្តឹងសមត្ថកិច្ចផ្សារថ្មី២ ទាំងយប់ អោយជួយអន្តរាគមន៍ និងចាប់កូនអកតញ្ញូនេះ យកមកដាក់ទោសតាមផ្លូវច្បាប់ ។
បន្ទាប់ពីកើតហេតុ ជនបង្កដែលជាមនុស្សញៀនថ្នាំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ បន្តនឹងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន ៕ជ្រោយពេជ្រ