ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្តាយធ្វេសប្រហែសណាស់ បណ្តាលឲ្យកុមារា២នាក់ លង់ទឹកស្ទឹងស្លាប់មួយរំពិច

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុស២នាក់បានលង់ទឹកស្ទឹងស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិច្រាំងក្រហម ឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាដោយសារឪពុកម្តាយធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលកុមារា២នាក់ ចុះលេងទឹកស្ទឹងមុខផ្ទះពេលដើរធ្លាកជង្ហុក លង់ទឹកស្ទឺង ស្លាប់មួយរំពិច ។

ក្មេងរងគ្រោះ ឈ្មោះ វុិត ដាវីត ភេទប្រុស អាយុ២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ បឿន សារៈ ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើជាមួយគ្នា ។

ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើកោសល្យវិច្ច័យ រួចសន្និដ្ឋានថា ក្មេងទាំង២នាក់ពិតជាស្លាប់ដោយសារលង់ទឹកមែនរួចក៏ប្រគល់សាកសពឲ្យឪពុកម្ដាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖