ព័ត៌មានទាន់ហេតុការណ៍៖

នគបាលសេដ្ឋកិច្ចខេត្តបង្ក្រាបបានរថយន្តឡង់គ្រីស័រមួយគ្រឿងដឹកឈើកកោះពេញប្រៀបកំពុងឆ្ពោះប្រទេសវៀតណាម

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តស្ទាក់ចាប់ និងបង្ក្រាបរថយន្តឡង់គ្រីស័រលួចដឹកឈើកកោះមួយគ្រឿងនៅលើផ្លូវជាតិលេខ៧៨នៅវេលាម៉ោង៦.២០នាទីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ខណៈដែលរថយន្តនោះកំពុងបើកបរពីលិចទៅកើតឆ្ពោះ ទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ។

ប្រភពពីនគរបាលសេដ្ឋកិច្ចខេត្តដែលចុះបង្ក្រាបផ្ទាល់បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកស្នងការ ស្នងការរងនគរបាលខេត្តទើបឈានចុះទៅបង្ក្រាបរថយន្តដឹកឈើមួយនោតែម្តង ។

ប្រភពបន្តថា រថយន្តមួយគ្រឿងដឹកឈើបង្ក្រាបបាននោះម៉ាកឡង់គ្រីស័រពណ៌ទឹកប្រាក់ គ្មានស្លាកលេខផ្ទុកឈើប្រភេទកកោះ ដែលមានមុខកាត់ចាប់ពី៥០ទៅ៦០សង្ទីម៉ែត្រប្រវែង២ម៉ែត្រ២តឹក ចំនួន១៥កំណាត់ឯណោះ ។

ក្រោយពីសមត្ថកិច្ចចុះបង្ក្រាបរថយន្តដឹកឈើនោះអ្នកបើកបរក៏បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រម៉ោលភ្លាមៗផងដែរដោយបន្សល់ទុករថយន្តនៅ និងកន្លែងកើតហេតុហើយសមត្ថកិច្ចបានរឹបអូសយកមកស្នងការដ្ឋានគរបាលខេត្តដើម្បីកសាងសំណុំរឿងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តថើម្បីចាត់ការបន្តតាមច្បាប់ព្រៃឈើមជ្ឈដ្ឋានទូទៅបានរិះគន់សមត្ថកិច្ចថាមានរយន្តខ្នាតយក្យដឹកឈើបង្កប់ដំឡូងមីទាងថ្ងៃទាំងយប់មិនខ្ចីបង្ក្រាប់បែជាបង្ក្រាបកូនរថយន្តជាលេសយកស្នារដៃទៅវិញ៕ ជីវន្ត័


ចែករំលែក៖