ប៉ៃលិន៖ កុមារាម្មាក់បានរងរបួសរលាត់ដៃជើង ខណៈដែលកុមារារូបនោះជិះម៉ូតូ យកលុយទៅបង់ថ្លៃភ្លើងកន្លែងធនាគារ ពេលត្រឡប់មកវិញ តាមបណ្ដោយផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីកើតទៅលិច ក៏ជិះម៉ូតូស្របម៉ូតូកង់បីពីរគ្រឿង កំពុង ស្រាប់តែជិះជែងម៉ូតូកង់បីផុតមួយគ្រឿង រួចក៏ទៅបុកម៉ូតូកង់បីមួយគ្រឿងទៀត ចំពីក្រោយ បណ្ដាលឲ្យដួលទៅលើផ្លូវជាតិលេខ៥៧ រងរបួសតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវបែកជាបួន ក្នុងភូមិអូរពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
កុមារាម្នាក់រងគ្រោះឈ្មោះ ប្រុស ម៉ាប អាយុ១៣ឆ្នាំ ជាសិស្ស រស់នៅភូមិអូរតា ពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ជិះម៉ូតូ ពាក់ស្លាកលេខបាត់ដំបង 1B4335 ពណ៌ខ្មៅ លាយស រីឯម៉ូតូរ៉ឺម៉កកង់បីពាក់ស្លាកលេខ ប៉ៃលិន 1A7529 ។
ក្រោយពីសមត្ថកិច្ចចរាចរណ៍ទទួលព័ត៌មានភ្លាមៗ ក៏ចុះមកវាស់វែង យកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីដោះស្រាយតាមច្បាប់ ៕ ស សារ៉េត