ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូScoopy បុកម៉ូតូ ម៉ូតូWave ចំពាក់កណ្តាលបណ្តាលឲ្យរងរបួសធ្ងន់់ទាំងសងខាង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្ស២នាក់បានរងរបួស បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ ម៉ូតូបុកគ្នាយ៉ាងពេញទំហឹងរួចមក ។

ក្រោយកើតហេតុ ជនរងគ្រោះទាំងសងខាង ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ចំណែកវត្ថុតាង សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករង់ចាំឲ្យភាគីទាំង២ ដោះស្រាយគ្នានៅពេលក្រោយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២១:៥១នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៧ ស្ថិតនៅភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មូយបានកើតឡើងរវាងម៉ូតូបុកម៉ូតូដែលមុនពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាក HONDA Wave អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើត (ស៊ីញ៉ូបត់ឆ្វេង) អ្នកបើកបរឈ្មោះ ពៅ​ ប៉ន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿងទៀត ម៉ាក HONDA Scoopy i ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ​1L-1084 បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា (ពីកើតទៅលិច) អ្នកបើកបរឈ្មោះ យឹម យូម៉ុង ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ក្នុងល្បឿនលឿនបង្កឲ្យម៉ូតូ HONDA Scoopy i បុកចំម៉ូតូHONDA Wave ចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យដួលរងរបួសធ្ងន់់ទាំងសងខាង ។ ​ក្រោយកើតហេតុ ជនរងគ្រោះទាំង២ត្រូវបានទាក់ទងហៅសាច់ញាតិ និងរថយន្តសង្រ្គោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ​​ ។

ចំណែកវត្ថុតាងខាងលើ សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖