ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាសេ១២៥បុកឡំប្រឺតាក្រឡាប់ផ្ងារកង់

ចែករំលែក៖

ភ្នំពេញ៖ ឡំប្រឺតាមួយគ្រឿង បើកឆ្លងកាត់មិនប្រយ័ត្នត្រូវបានម៉ូតូហុងដាសេ១២៥ បើកទៅគេចមិនទាន់ជ្រុលបុកក្រឡាប់ផ្ងារជើង រងរបួសម្នាក់ ចំណែកអ្នកបើកឡំប្រឺតាមិនមានរបួសក៏ ស្ទុះងើបរត់គេចទៅបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខច្រកចូលបុរី ប៊ុន ហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-0193 ទើបតែវិលត្រឡប់មកពី ផ្ទះមិត្តភ័ក្តិ នៅភូមិក្រាំងដូនទៃ គោលបំណងជិះឆ្ពោះទៅផ្ទះនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដោយធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ។លុះដល់ចំណុចកើតហេតុ ស្រាប់តែឡំប្រឺតាគ្រាន់តែក្រឡេកឃើញម៉ូយ នៅផ្លូវម្ខាងផ្លូវភ្លាមក៏បើកឆ្លងផ្លូវ ទាំងតក់ក្រហល់ មិនយោគយល់ គិតពីយានផ្សេងៗ បោះពួយចេញពីផ្លូវបុរីប៊ុន ហួរ ឆ្លងផ្លូវពីកើតទៅលិចវឹង ធ្វើឲ្យម៉ូតូជនរងគ្រោះ ជិះពីត្បូងទៅជើង ជាន់ហ្វ្រាំងមិនទាន់ គេចក៏មិនផុត ជ្រុលទៅបុក បណ្តាលឲ្យក្រឡាប់ឡំប្រឺតាផ្ងារជើង រងរបួសភាកីម៉ូតូសេ១២៥។ ចំណែក អ្នកបើកបរឡំប្រឺតាមិនមានរងរបួសស្នាមនោះទេក៏បានស្ទុះវឹងងើបរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ចេញទៅជួយជូតលាង របួស តែជនរងគ្រោះ សុំមិនទៅមន្ទីរពេទ្យទេដោយ រង់ចាំក្រុមគ្រួសារ មកដឹកបញ្ជូនទៅពេទ្យដោយខ្លួនឯងវិញ ។ រីឯ ឡំប្រឺតាក្រោយម្ចាស់រត់ចោលបាត់ សមត្ថកិច្ចចុះទៅវាស់វែង រួច យកទៅរក្សាទុកនៅផ្នែកជំនាញ អធិការខណ្ឌពោធិ៍សែនជ័យ រួមជាមួយម៉ូតូ របស់ជនរងគ្រោះផងដែរ រង់ចាំដោះស្រាយណៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖