ខេត្តស្ទឹងត្រែង៖ ករណីគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្តតាគូម៉ាបើកបរដោយជនជាតិចិនគ្នាពីរនាក់ បុករថយន្តហាយឡែនពេញទំហឹង បើកបរដោយជនជាតិវៀតណាម ខណៈរថយន្តតាគូម៉ាបើកបរពីរកើតទៅលិច ចំណែករថយន្ត ហាយឡែនឌឺកំពិតទ្វារផ្នែកខាងឆ្វេងយ៉ាងដំណំ ខណៈបើកបរពីរត្បូងទៅជើងមកដល់ចំណុច កើតហេតុផ្លូវលេខបូកបំបែកជាបួន ឋិតក្នុងភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង វេលាម៉ោង១០.១៥នាទីព្រឹក ថ្ងៃទី១១ ខែធ្នូរ ឆ្នាំ២០១៨ ។
ប្រភពនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តតាគូម៉ា ពណ៌ស្គរពាក់ស្លាកលេខ ភ្នំពេញ 2T.3919 បើកបរដោយជនជាតិចិន មានគ្នាពីរអ្នក បើកបរល្បើនលឿនដូចព្យុះ ពីរកើតមកលិច កមដល់ចំណុចកើតហេតុខាងលើបានវាក់នឹងរយន្តហាយឡែនឌឺ ពណ៍សំបកឪឡឹកពាក់ស្លាកលេខ2AU.3086 បើកបរដោយជនជាតិវៀតណាមឈ្មោះយាយហ៊ុង ភេទស្រី ជាថៅកែសិប្បកម្មកែឆ្នៃឈើប្រណិត មួយកន្លែងឋិតនៅក្នុងភូមិព្រែកនេះ បើកបរពីត្បូងទៅជើង ក៍រថយន្តបង្កបុកពេញទំហឹងតែម្តង ធ្វើឲ្យរថយន្តហាយឡែនឌឺនោះខ្ទាត ត្រឡប់មកខាងត្បូវវិញប្រហែលជា១០ម៉ែត្រ តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។
ក្រោយពេលកើតហេតុនគបាលចរាចរណើ បានមកដល់ទើបមានការសម្របសម្រួល ពីរភាគីទាំងសងខាង តែខាងជនជាតិចិនបានធានាជួសជល់រថយន្តហាយឡែនឌឺ នឹងរថយន្តខ្លួនដែលខូចខាតផងដែរ ។
បច្ចប្បន្នរថយន្តទាំងពីរត្រូវបាននគបាលចរាចរណ៍នាំមកជាងដើម្បីជួសជុលឡើងវិញ ដើម្បីធានានូវជនជាតិចិននេះគេចវេះ មិនទទួលខុសត្រូវនៅពេលក្រោយ ៕ មាសសុផាត