ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ប្រើល្បិចកុម្ម៉ង់បាយ និងកាហ្វេទឹកដោះគោ ឆ្លៀតឱកាសលូកយកកាបូបលុយ ជិះគេចខ្លួន ផ្អើលក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល និងស្រែកចោរៗពីម្ចាស់តូបលក់បា យរត់ត្រហេបត្រហប បន្ទាប់ពីមានជនសង្ស័យម្នាក់ពាក់អាវធំ ជិះម៉ូតូ ហុងដា សេ១២៥ ពណ៌ខ្មៅ ចូលមករកទិញបាយ ហើយឆ្លៀតឱកាសល្អបន្លំលូកយកកាបូបលុយ រួចជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ម្ចាស់តូបរងគ្រោះមានឈ្មោះ អ៊ូ សុវណ្ណរី (ហៅអាញ៉ក់) ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរជាអ្នកលក់បាយ រស់ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ចំពោះសម្ភារដែលបាត់បង់រួមមានលុយ ជាង១លានរៀល ខ្សែក១ខ្សែ និងទូរស័ព្ទមួយគ្រឿង និងអត្តសញ្ញាណបណ្ណមួយសន្លឹក ។

យោងតាមស្ត្រីរងគ្រោះម្ចាស់តូបលក់បាយបានឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះ ខណៈពាក់មួយឃ្លុប ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខមកឈប់ ហើយបានកម្មង់បាយសាច់ជ្រូកមួយប្រអប់ និងដាក់កាហ្វេទឹកដោះគោ មិនតែប៉ុណ្ណោះ ក៏ប្រើល្បិចឲ្យឪពុកម្ដាយរបស់គាត់ យកទឹកសុទ្ធ ហើយសុំតែទឹកកកម្ដងហើយម្ដងទៀត ខណៈឃើញសភាពការល្អ ក៏៏ដើរទៅទូដាក់លុយក្បែរនោះ រួចធ្វើសកម្មភាពបន្លំលូកយកកាបូប រួចជិះគេចខ្លួន ទើបបង្កការភ្ញាក់ផ្អើលតែម្ដង ៕


ចែករំលែក៖