ព័ត៌មានទាន់ហេតុការណ៍៖

បោកយកខ្សែដៃ១តម្លឹងនិងលុយរត់ទៅបាត់២ឆ្នាំពេលជួបគ្នាផ្អើលពេញហាងកាហ្វេ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់និយាយថា បុរស ជាអតីតគូស្នេហ៍បានបោកយកលុយ និង ខ្សែដៃនាងរត់គេចខ្លួនហើយនោះពេល នាងបានព្យាយាមទូរស័ព្ទទៅទាមទារលុយ និងខ្សែដៃមកវិញ។ តែបុរសនោះបាន និយាយឡកឡឺយថាមិនសងនោះឡើយ ចង់ទៅប្តឹងណាប្ដឹងទៅ។ មិនតែប៉ុណ្ណោះថែមទាំងបានគំរាមកំហែងដល់អាយុជីវិតនាងទៀងផង។ រឿងរ៉ាវនេះបានកន្លងទៅបាត់២ឆ្នាំស្រាប់តែនៅថ្ងៃទី១០ធ្នូនេះប្រទះ ឃើញបុរសកំហូចនោះនៅហាងកាហ្វេ ក៏ត្រូវបានស្ត្រីរូបនោះ ក្របួចកអាវទារ លុយប្រវាយប្រតប់គ្នាផ្អើលពេញផ្សារ ពោធិចិនតុង ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចហាងកាហ្វេ ទល់មុខផ្សារពោធិ៍ចិនតុង ក្នុងភូមិប៉ប្រក ខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ។

មន្ដ្រីនគរបាលប៉ុស្តិ៍កាកាប១បានឲ្យ ដឹងថា បុរសរូបនោះ មានឈ្មោះ នុន ផល្លា អាយុ៤៨ឆ្នាំ មានស្រុកកំណើត នៅស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង មានមុខរបរ រត់តាក់ស៊ី បច្ចុប្បន្នរស់នៅក្នុងបុរីលឹម ឈាងហាក់ក្នុងខណ្ឌដង្កោ។ ចំណែកខាង ស្ត្រីឈ្មោះ ស៊ិន សុខជូរ អាយុ៤៣ឆ្នាំ មុខរបរ លក់កាហ្វនៅផ្សារពោធិចិនតុង ។

ស្ត្រីឈ្មោះ ស៊ិន សុខជូរ បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងជាម្ចាស់ហាងលក់កាហ្វេនៅក្នុងផ្សារពោធិចិនតុង ហើយ បុរសឈ្មោះ នុន ផល្លា នោះជាម៉ូយ ផឹកកាហ្វេជាប្រចាំជារៀងរាល់ថ្ងៃ។ លុះ ក្រោយមករយៈពេល២ឆ្នាំ រូបនាង និង បុរសឈ្មោះ នុន ផល្លានោះបានមាន ទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈ ពេលជាង១ឆ្នាំ ។ ក្រោយមករូបនាង និង នុន ផល្លានោះ បានរស់នៅមិនចុះសម្រុង នឹងគ្នាពួកគេក៏បានចែកផ្លូវតែម្តង ។

ពេលនោះបុរសជាអតីតគូស្នេហ៍ បានយកខ្សែដៃប្លាទីន របស់នាង១តម្លឹង និងលុយចំនួន៥០០ដុល្លារ ទៅជាមួយគេចខ្លួនបាត់ជាង២ឆ្នាំមកហើយ។ ខណៈ មកដល់វេលា ម៉ោងកើតហេតុរូបនាងបានឃើញបុរសកំហូច ដែលជាអតីតគូរស្នេហ៍ កំពុងអង្គុយផឹកកាហ្វេនៅមុខផ្សារពោធិ ចិនតុងធ្វើព្រងើយ ។

ពេលនោះរូបនាងបានចូលទៅក្របួចក្រអាវដើម្បីទារលុយ និងខ្សែដៃមកវិញ ទើបបានបង្កទៅជាការប្រតាយប្រតប់គ្នា ទៅមកបង្កឲ្យមានការភ្ញាក់ផ្អើលពេញ ហាងកាហ្វេ និងផ្សារ។ ខណៈនោះនាងក៏ បានទាញយកសោរថយន្តចាក់ត្រូវក្បាលបុរសនោះ បណ្តាលឲ្យរបួស។ បន្ទាប់ពីកើតហេតុនគរបាលប៉ុស្តិ៍កាកាប១បានចុះទៅ អន្តរាគមន៍ឃាត់និងនាំពួកគេទាំង២មកដោះស្រាយគ្នានៅប៉ុស្តិ៍ ។

ក្នុងពេលដែលសមត្ថកិច្ច ដោះស្រាយ តាមនីតិវិធីច្បាប់នោះស្ត្រីរូបនោះបានព្រមព្រៀងយល់ព្រមមិនយកលុយនិងខ្សែនោះទេ តែឲ្យនគរបាលជួយធ្វើកិច្ចសន្យាជា មួយបុរសឈ្មោះ នុន ផល្លា ដើម្បីរក្សា ការពារខ្លួន ពីការគំរាមកំហែងរបស់អតីត គូស្នេហ៍នោះទៀត ៕ ហេង សូរិយា


ចែករំលែក៖