ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកគ្នាលើផ្លូវលំយ៉ាងពេញទំហឹង ស្លាប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកំពត ៖ បុរសម្នាក់បានស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ។បុរសវ័យចំណាស់ម្នាក់បានបាត់បងជីវិតនៅក្នុងមន្ទីរពេទ្យ ចំណែកយុវជននៃភាគីម្ខាងទៀតរងរបួសស្រាលដោយសារភាគីទាំងពីរជិះម៉ូតូបុកគ្នាយ៉ាងពេញទំហឹងនៅលើផ្លូវលំក្រួសក្រហម។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវលំ ស្ថិតក្នុងភូមិចំការមន ឃុំតាកែន ស្រុកឈូកខេត្តកំពត ។

មន្ត្រីនគរបាលស្រុកឈូកបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះអ៊ួន ផេង អាយុ ៤៧ឆ្នាំ ឃុំជំពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត។ ចំណែកយុវជនដែលរងរបួសឈ្មោះស៊ិន សុផាន់ អាយុ ១៩ឆ្នាំ រស់នៅភូមិបរុន ឃុំស្រៃចែង ស្រុកជុំគិរី ខេត្តកំពត។

ប្រភពដដែលបានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយម៉ូតូនិងម៉ូតូបានប៉ះគ្នាពេញទំហឹងពេលបើកបរបញ្ច្រាសទិសលើផ្លូវលំក្រាលក្រួសក្រហមក្នុងចំណុចភូមិ ឃុំ ខាងលើ ។ ករណីនេះធ្វើឲ្យភាគីម្ខាងដែលមានវ័យចំណាស់បានរងរបួសធ្ងន់ ទើបសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ តែអកុសលដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់តាមផ្លូវតែម្តង។ ចំណែកយុវជនម្នាក់ទៀតដែលពាក់ព័ន្ធករណីគ្រោះថ្នាក់នេះរងរបួសស្រាល ហើយទាំងពីរភាគីសុទ្ធតែអត់ពាក់មួកការពារសុវត្តិភាព ៕ ប្រាថ្នា


ចែករំលែក៖