ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ បុកនិងម៉ូតូ ក្នុងទិសដៅស្របគ្នា(ពីកើតទៅលិច) បណ្តាលឲ្យស្រ្ដីម្នាក់ស្លាប់និងមនុស្សប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់និងស្រាលហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១១ៈ៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លវលំក្រាលកៅស៊ូ ភូមិសណ្តាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកកូរេC100 ពណ៌ក្រហម ផ្លាកលេខគ្មាន បើកបដោយឈ្មោះ មុន ណាក់ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិស្រង់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) ។
ចំណែក ម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ 1I.1968 បើកបរដោយឈ្មោះ ជ សារាប ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិអណ្តូងស្រី ឃុុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ(របួសស្រាល)(មិនពាក់មួកសុវត្ថិភាព) ។ អ្នករួមដំណើរឈ្មោះ ជ សៅ ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូឈ្មោះ ជ សារាប(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព) ។
មូលហេតុបឋមបង្កដោយអ្នកបើកបរម៉ូតូឈ្មោះ មុន ណាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមានល្បឿនលឿន។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាសវែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូក វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី