ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូជែងមិនប្រយ័ត្នបុកជាមួយរថយន្ត LUXSIS ធ្លាក់លើផ្លូវ ត្រូវរថយន្តធុនធំកិនស្លាប់ភ្លាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់គួរឲ្យញាក់សាច់ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត LUXSIS300 ពណ៌ ទឹកមាស ហើយធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តធុនធំមិនស្គាល់ម៉ាកមកពីក្រោយ កិនពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ៩កើត ខែមិគសិរ ឆ្នាំច ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី នៅចំណុចផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ដើមពោធិ័ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

បើតាមអ្នកភូមិឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់មិនស្គាល់ឈ្មោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរទិសដៅលិចទៅកើតលើផ្លូវជាតិលេខ០១ ខណៈនោះស្រាប់តែមានរថយន្តម៉ាក LUXSIS 300 ពណ៌ ទឹកមាស ពាក់ស្លាកលេខ ស្វាយរៀង 2A ០៧៤៨អ្នកបើកបមិនត្រូវបានស្គាល់ឈ្មោះដោយធ្វើដំណើរបញ្រាស់គ្នាពីកើតទៅលិច ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះជិះម៉ូតូដួលហើយខ្ទាតធ្លាក់ទៅលើថ្នល់ស្រាប់តែមានរថយន្តធុនធំមិនស្គាល់ម៉ាកបើកកិនក្បាលធ្លាយខួរស្លាប់នៅកន្លែងកើតហេតុ គួរឲ្យរន្ធត់បំផុត ។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែង និងរកអត្តសញ្ញាណអ្នកស្លាប់ព្រមទាំងអូសយកមធ្យោបាយទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចនគរបាលស្រុកបានបញ្ជាក់ថា មូលហេតុដោយសារតែ អ្នកបើកបរម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទើបជួបករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងបែបនេះ ៕ យឹម សុថាន


ចែករំលែក៖