ព័ត៌មានទាន់ហេតុការណ៍៖

LEXLIS 330បុកម៉ូតូហុងដាឌ្រីម ជិះដោយប្តីប្រពន្ធពីរនាក់ នៅចំណុចស្តុបបែកជាបួន ប៉ើងជាង១០ម៉ែត្ររងបួសធ្ងន់ទាំងពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តLEXLIS330មួយគ្រឿងបោះពួយលឿនដូចហោះ ពេលដល់ចំណុចស្តុបបែកជាបួនមិនបង្អង់ល្បឿនជ្រុលចង្កូតទៅម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះដោយប្តីប្រពន្ធពីរនាក់ប៉ើងជាង១០ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរ ហើយរថយន្តបង្កមិនទានអស់ល្បឿង បានរេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ និងស្លាកសញ្ញាចរាចរណ៍មួយផ្ទាំង បាក់រាបដល់ដី និងបន្តទៅបុកបង្គូលបាន់ណូបណ្តាលបាក់ជើងមួយចហៀងរថយន្តទៅមុខលេងរួច ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចួលថ្ងៃទី១៨ ខែធ្នូ ឆ្នា២០១៨ ស្ថិតនៅចំណុចការ៉ាស់សាំងតូតាល់ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី កែង និងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសាក្សីដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាកLEXLIS RX330 ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AC-6807 បានធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ដូចហោះ លុះមកដល់ស្តុបបែកជាបួនចំណុចកើតហេតុ ខាងលើមិនបង្អង់ល្បឿន ក៏បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ1C-4654ជិះដោយប្តីប្រពន្ធពីរនាក់តាមបណ្តោយផ្លូវ១០០៣ទិសដៅពីជើងទៅត្បូង ចំពីចហៀងពេញទំហឹង បណ្តាលប៉ើងម៉ូតូជាង១០ម៉ែត្រ ចំណែកជនរងគ្រោះពីរនាក់ប្តីប្រពន្ធផ្លោងបោក និងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់ ។

ចំណែករថយន្តបង្កមិនទាន់អស់ល្បឿងបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកខឿនសួនច្បារចិញ្ចើមផ្លូវ និងស្លាកចរាចរណ៍មួយផ្ទាំងបាក់រាបដល់ដីរួចបន្តទៅបុកបង្គោលប៉ាន់ណូបាក់ជើងមួយចំហៀងផ្ទប់ជាប់ទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ រីឯម្ចាស់រថយន្តបើកទ្វាររត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅ និងកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធត្រូវបានរថយន្តសង្គ្រោះ បន្ទាន់ដឹកយកទៅសង្គ្រោះភាមៗ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖