ភ្នំពេញ៖ ស្ត្រីម្នាក់រួមនឹងក្រាមសថ្លា (សង្ស័យថ្នាំញៀន) ចំនួន៤៥កញ្ចប់ថង់តូច និង១កញ្ចប់ធំ ត្រូវបានកម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួន ខណៈជនសង្ស័យរូបនេះកំពុងឈរលក់នៅចំណុចសំណង់មិនរាបរយ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។
លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានឲ្យដឹងថា ស្ត្រីជាជនសង្ស័យខាងលើមានឈ្មោះ សុី ណា ភេទស្រី អាយុ២៦ឆ្នាំ ទីកន្លែងស្នាក់នៅ និងមុខរបរមិនប្រាកដ។ លោកបានបន្តថា មុនពេលឈានដល់ការឃាត់ខ្លនជនសង្ស័យខាងលើ គឺកម្លាំងបានល្បាតដើម្បីការពារសុវត្តិភាពជួនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះពេលមកដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យកំពុងឈរតែម្នាក់ឯង ដោយមានការសង្ស័យក៏សួរនាំ និងឆែកឆេររកឃើញក្រាមសថ្លាសង្ស័យជាថ្នាំញៀនចំនួន៤៥កញ្ចប់ថង់តូច និង១កញ្ចប់ថង់ធំទើបធ្វើឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលចាក់អង្រែលើ ដើម្បីកសាងសុំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ