ព័ត៌មានទាន់ហេតុការណ៍៖

Hilux vigo បើកលឿនបុកសត្វក្របីងាប់១ក្បាលនៅនឹងកន្លែងរកមុខម្ចាស់មិនទាន់ឃើញ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្របីញីពេញក្រមុំមួយក្បាល បានងាប់ភ្លាមមួយរំពេច ខណៈកំពុងរត់ឆ្លងថ្នល់ ហើយ ត្រូវរថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនចាប់ហ្រ្វាំងមិនរាន់បុកពេញទំហឹង ខ្ទេចរថ យន្តខាងមុខ តែពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃចន្ទ ១០ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវកែវផុស ចំណុចមុខផ្ទះឈ្មោះ សឹម សន ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក Hilux vigo ពាក់ស្លាកលេខ ភ្នំពេញ 2R-3866 បើកបរដោយឈ្មោះ គិន ដុល្លា អាយុ២៣ឆ្នាំ ទីលំនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានទិសដៅពីត្បូងទៅជើង។លុះ មកដល់ចំណុចកើតហេតុបានបុកសត្វក្របីមេមួយក្បាលកំពុងរត់ឆ្លងផ្លូវ បណ្ដាលឲ្យក្របីងាប់នៅនឹងកន្លែង។ ចំណែករថយន្តខូចខាតផ្នែកខាងមុខតែ មិនបណ្តាលឲ្យមានមនុស្សរបួសឡើយ។

ករណីនេះនេះសមត្ថកិច្ចនគរបាលមូលដ្ឋានកំពុងស្រាវជ្រាវរកម្ចាស់ក្របី ដើម្បីមកទទួលខុសត្រូវជាមួយម្ចាស់រថយន្ត ៕ ឆ្លាមសមុទ្រ


ចែករំលែក៖