ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ចូលគាស់ផ្ទះលួចសម្ភារពលរដ្ឋ ត្រូវម្ចាស់មកទាន់ចាប់បានម្នាក់ គេចខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋព័ទ្ធចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់​ ខណៈពួកគេចូលធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋចូលលួចសម្ភារ ហើយត្រូវបានម្ចាស់គេមកទាន់​ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧មករា​ ភូមិអង្លងគង់ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

យោងតាមសម្ដីស្ត្រីដែលជាម្ចាស់ផ្ទះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូទៅផ្សារដើម្បីទិញម្ហូបដោយចាក់សោរទ្វាផ្ទះចោល​ លុះពេលត្រឡប់មកវិញឃើញជនសង្ស័យ២នាក់ឈរយាមនៅខាងមុខផ្ទះគាត់​ ភ្លាមៗនោះគាត់ក៏ឆោឡោបង្កឲ្យជនសង្ស័យ២នាក់រត់គេចខ្លួនបាត់​ ចំណែកជនសង្ស័យម្នាក់ទៀតដែលកំពុងសង្ងំកកាយលួចសម្ភារក្នុងផ្ទះ​ ត្រូវបានម្ចាស់ផ្ទះនឹងប្រជាពលរដ្ឋព័ទ្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃសរ​ ។ ស្ត្រីខាងលើបន្តថា ផ្ទះរបស់គាត់មិនមែនលើកទី១មួយទេដែលត្រូវចោរគាស់យកសម្ភារ​ គឺ៣លើកទាំងនេះ​ ប៉ុន្តែសំណាងលើកនេះគាត់មកទាន់ក៏ចាប់បានជនសង្ស័យតែម្តងទៅ។

ក្រោយមានករណីនេះកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោសហការជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលព្រៃសបានចុះដល់ទីតាំងកើតហេតុនឹងបាននាំខ្លួនជនសង្ស័យនោះទៅកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរតាមចាប់បក្ខពួកពីរនាក់ទៀតយកមកផ្តន្ទាទោសតាមនីតិវិធី៕ ភារ៉ា ដង្កោ


ចែករំលែក៖