ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបំផ្លាញផ្ទះឈើមួយខ្នង កណ្តាលក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អគ្គិភ័យមួយបានកើតឡើងបំផ្លាញផ្ទះឈើមួយខ្នងយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃចន្ទ ១០ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី​១៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៨ នៅភូមិ​បាចុង​ សង្កាត់​ព្រះបាទ​ ក្រុងស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

មន្រ្តីនគរបាលក្រុងស្ទឹងត្រែងបានឲ្យដឹងថា អគ្គិភ័យនេះបានបំផញលាញផ្ទះឈើ១ខ្នង​ទំហំ​១៤ម៉ែត្រ x១៥ .៥០ម៉ែត្រ សង់អំពីឈើ​ប្រក់​ស័ង្កសីបាំង​ក្ដារ​ ក្រាល​ក្ដារ​សង់ខ្ពស់​ ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ​ កែវ ប៉ាប៉ាន់​ ភេទប្រុស​ និងប្រពន្ធឈ្មោះ​ ម៉ៅ​ សុខន​ រស់នៅភូមិឃុំកើត​ហេតុ​ខាងលើ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ​ ។

ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុមានអគ្គិភ័យនេះកើតឡើងបណ្ដាលមក​ពីឆ្លង​ចរន្តអគ្គិសនី ហើយបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងពន្លត់អគ្គិភ័យក្រុង ស្ទឹងត្រែង បានយករថយន្តពន្លត់អគ្គិភ័យចេញទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់បាន​ទាន់ពេលទើប​មិន​ឆេះរាលដាលដល់ផ្ទះជិត​ខាង។ យ៉ាងណាក្នុងករណីនេះសមត្ថកិច្ចពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្ត​ចំនួន៣គ្រឿង​ បាញ់ទឹក​អស់ចំនួន១២រថយន្ត ស្មើនឹង៤៨ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅម៉ោង៨យប់ថ្ងៃដដែល គ្រា​ដែលគេដឹងថា អគ្គិភ័យនេះបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារៈម្ចាស់ផ្ទះអស់រាប់ម៉ឺនដុល្លារ ៕ ជីវ័ន្ត


ចែករំលែក៖