ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ួត ជា ដឹកនាំសិល្បករល្បីៗចូលរួមសម្ពោធអគារការិយាល័យសិក្សាវិទ្យាល័យភ្ញីមាស

ចែករំលែក៖

ខេត្តតាកែវ៖ ក្នុងកិច្ចការជួយសង្គមលោក ហ៊ួត ជា ដែលគេស្គាល់ថា ជាអ្នកជំនួញលេចធ្លោរនោះ មកនេះបានដឹកនាំសិល្បករល្បីៗចុះទៅចែកសម្ភារៈសិក្សាដល់សិស្ស និងសម្ពោធអគារការិយាល័យសិក្សាស្ថិតនៅវិទ្យាល័យភ្ញីមាសឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ពិធីនេះធ្វើឡើងកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨កន្លងមានការចូករួមពីសំណាក់តារាសម្តែង និងកំប្លែងល្បីៗចូលរួមយ៉ាងច្រើនកុះករ។

សិល្បករដែលបានអបដំណើរជាមួយអ្នកជំនួញខាងលើមានដូចជានាយ ពែកមី ,លោក អ៊ឹម ជីវ៉ា ,អ្នកនាង ពេជ្រ សេរីរ័ត្ន ,អ្នកស្រីម៉ម សុម៉ាលី ,កញ្ញាយ៉េយ៉េ ,លោកផាត់ ឌុន និងអ្នកស្រីធន់ យុវណ្ណាហៅម៉ែប្រជ្រុយ។អគារការិយាល័យសិក្សាខាងលើនេះមានទំហំ៤០ម៉ែត្រគុណ២០ម៉ែត្រដែលចំណាយអស់ទឹកប្រាក់សរុបចំនួន៧៣,៤០០ដុល្លារួមទាំងសំណង់ ជុំវិញអគារផងដែរ។នេះគឺជាអំណោយសប្បុ រសធម៌របស់លោក យុន ប៊ុនគន បច្ចុប្បន្នរស់នៅប្រទេសកាណាដា, លោក ស្រ៊ុន តាំងហ៊ាង រស់នៅរដ្ឋមុនីសូតា និង លោក ហ៊ួត ជា ក្រុមហ៊ុនលក់គ្រឿងសំណង់នៅភ្នំពេញព្រមទាំងការចូលរួមជាវិភាគទានរបស់បងប្អូនអ្នកស្រុកខ្លះផង និងអ្នករស់នៅក្រៅស្រុកខ្លះទៀតផងដែរ។នេះបើតាមការបញ្ជាក់ពីលោក ហ៊ួត ជា ។

លោក ហ៊ួត ជា បានថ្លៃងឲ្យដឹងទៀតថា ដោយសារតែមើលឃើញពីភាពខ្វះខាត និងចក្ខុវិស័យខ្ញុំបានយកចិត្តទុកដាក់ជាមួយ និងវិស័យអប់រំក៏បានបន្តសកម្មភាពបណ្តុះណ្តាលក្មេងៗតាមរយៈអង្គការក៏ដូចជាមូនិធិមួយចំនួនដែលតែងតែជួយដល់ក្មេងសិស្សាសាលានៅតាមសហគមនានាដែលពួកគាត់(សិស្ស)កំពុងតែក្រេបយកចំណេះដឹងដើម្បីអនាគត់។អគ្គនាយកក្រុមហ៊ុនលក់គ្រឿងសំណង់រូបនេះ បានបញ្ជាក់ថាដើម្បីជាការគោរពដឹងគុណដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យខាងលើដែលលោលធ្លាប់សិក្សានៅទីនោះផងទើបក៏បានសន្យាថានឹងប្រគ់ម៉ូតូដល់សិស្សដែលរៀនពូកែជាប់ចំណាក់ថ្នាក់និទ្ទេសA និងនិទ្ទេសB ទទួលបានអាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់ឆ្នាំ២០១៩ដោយមិនចំណាយលើថ្លៃបង់ប្រាក់នោះឡើយ។

សូមបញ្ជាក់ថានៅក្នុងពិធីនោះដែរលោក ហ៊ួត ជា ក៏បានបរិច្ចាគសៀវភៅចំនួន៤០០០ក្បាល និងប៊ិចចំនួន៤០០០ដើមព្រមទាំងថវិកាមួយចំនួនទៀតដើម្បីចែកជូនដល់សិស្សសាលាខាងលើ និងប្រគេនដល់ព្រះសង្ឃផងដែរ។មិនតែប៉ុណ្ណោះលោក ហ៊ួត ជា ក៏បានអំពាវនាវដល់សប្បុរសជនដែលមានធន់ធានត្រូវចែករំលែកក្តីស្រលាញ់ដល់ប្រជាពលរដ្ឋខ្វះខាតឬក្មេងៗសិស្សសាលានៅតាមសហគមរស់នៅតាមបណ្តាខេត្តមួយចំនួន៕ វឌ្ឍនា


ចែករំលែក៖