ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ ថៅកែជួលក្មេងស្ទាវមកកាង

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីកម្មកររោងចក្របានធ្វើកូដកម្មដើម្បីរកដំណោះស្រាយស្រាប់តែថៅកែរោងចក្របានជួល ក្មេងស្ទាវ ជើងកាង ក្រុមអ្នកលេងប្រមាណជាង១០នាក់ប្រដាប់ដោយ ចប ប៊ែល ដំបង មកបង្កហឹង្សាវាយមកលើកម្មករកាលពីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅខាងមុខរោងចក្រ ដេរកាបូប សុី ធី ស៉្បាក ផ្លូវលំ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមកម្មករ បានឲ្យដឹងថា រោងចក្រដេរកាបូបខាងលើ មានកម្មករបម្រើការងារសរុបចំនួនជាង៥០០នាក់ ដោយសារថៅកែក្រុមហ៊ុន មិនបានគោរពលក្ខខណ្ឌការងារ ដែលក្រសួងដាក់ចុះ ទើបនៅព្រឹកថ្ងៃទី១៨ ខែធ្នូ នេះកម្មករទូទាំងរោងចក្រ មិនសុខចិត្ត ប្រមូលផ្តុំគ្នា ធ្វើកូដកម្មទាមទារលក្ខខណ្ឌប្រយោជន៍ ១២ចំណុច ។

កម្មករបន្តទៀតថា ខណៈដែលក្រុមកម្មករ កំពុងធ្វើការតវ៉ា ស្រាប់តែលេខមុខ ក្រុមក្មេងស្ទាវ ជើងកាង សង្ស័យ ខាងថៅកែរោងចក្រ ជួលមក ប្រដាប់ដោយ ចប ប៊ែល ដំបង ដេញវាយ សំពង មកលើកម្មករ បង្កឲ្យមានអ្នករងរបួស ផ្អើលឆោឡោ ទាំងសមត្ថកិច្ច ទាំងអាជ្ញាធរ ចុះទៅអន្តរាគមន៍ តែក្រុមក្មេងស្ទាវ ជើងកាងទាំងនោះ នាំគ្នារត់គេចខ្លួនបាត់អស់ ។

ការតវ៉ា របស់បងប្អូនកម្មកររោងចក្រខាងលើ រហូតមកដល់ល្ងាចថ្ងៃដដែលនេះ មិនទាន់មានដំណោះស្រាយ កម្មករ នៅបន្តប្រមូលផ្តុំ ខាងមុខរោងចក្រ ៕ សុខាសែនជ័យ


ចែករំលែក៖