ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿង បុក​គ្នាលាន់ស្នូរដូចរន្ទះស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយកើតឡើងដោយម៉ូតូបុកម៉ូតូយ៉ាង​ពេញ​ទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ស្លាប់បាត់​បង់ជីវិត និង​រងរបួស​ធ្ងន់​ម្នាក់ត្រូវបានក្រុំគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅរសៀលថ្ងៃអង្គារ ១១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៨នៅ​ចំណុច​ខាងជើង​យាយ​ពេជ្រ ស្ថិត​ក្នុង​ភូមិ​ខោស ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

មន្រ្តីនគរបាលស្រុកសណ្តាន់បានឲ្យដឹងថា ​ជនរងគ្រោះដែលបាត់បង់ជីវិត​មានឈ្មោះ ហុង ស៊ី​ថា អាយុ ៤៣ឆ្នាំ រស់នៅ​ភូមិ/ឃុំ កើតហេតុ​ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុម​គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងបានយក​វត្ថុតាង​មក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំរីង រង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ គ្រាដែលភាគីម្ខាងទៀតកំពុងសម្រាក​ព្យាបាលរបួសធ្ងន់ធ្ងរនៅមន្ទីរពេទ្យ ៕ សហការី


ចែករំលែក៖