ព័ត៌មានទាន់ហេតុការណ៍៖

កាប់ដើមឈើមិនប្រយ័ត្ន រលុំសង្កត់លើស្លាវប់ចោលប្រពន្ធកូន

ចែករំលែក៖

ខេត្តកំពង់ធំ: បុរសម្នាក់បានបាត់បង់ជីវិតចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម ដោយសារទៅ​កាប់ដើមឈើមួយដើមនៅចុងភូមិហើយត្រូវបានដើមឈើរលំសង្កត់ពីលើរត់ចេញមិនទាន់ ។

ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ៣ និង១០នាទីរសៀល ថ្ងៃអង្គារ ១១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅតំបន់នាងគូ ភូមិដងកាំបិត ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកសណ្តាន់បានឲ្យដឹងធា ជនរងគ្រោះឈ្មោះ ម៉ៅ សេត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិប្រាសាទអណ្តែត ឃុំសណ្តាន់ ស្រុកសណ្តាន់។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយករណារទៅ​អាររំលំដើម​ឈើធំ​មួយដើមនៅ​ចុងភូមិដើម្បីយកឈើមកជួសជុលផ្ទះ ។ នៅពេលអារផ្តាច់ឈើត្រឹមគល់នោះ ដើមឈើមួយដើមនេះក៏រលំដួល ហើយដោយសារជនរងគ្រោះធ្វេសប្រហែសរត់​ចេញមិន​ទាន់ក៏ត្រូវដើម​ឈើរលំសង្កត់លើបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយដោយសារដើមឈើរលំសង្កត់លើប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖