ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដី បើកលឿននោះលឿនជ្រុលទៅបុករថយន្តដឹកបេតុង ហើយរេចង្កូតឡើងសួន

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយ បែនកង់១០ ដឹកដីមួយគ្រឿង អ្នកបើកបរ សង្ស័យអាងថៅកែ ទើបបើករាល់ថ្ងៃល្បឿនលឿនម្លឹងៗ លុះជួបបញ្ហាឧបសគ្គខាងមុខ ដោយបើកបុកជាមួយរថយន្តដឹកបេតុង កំពុងរយ៊ែរថយក្រោយ ចូលការដ្ឋាន រួចរេចង្កូតផ្លាតឡើងលើសួនច្បារទ្រូងផ្លូវតែម្តង ដែលស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នេះ ។

រថយន្តបង្ក ម៉ាក ហុីយ៉ាន់ដាយ បែនកង់១០ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0374 ដឹកដីពេញរថយន្ត ។ ចំណែករថយន្តម្ខាងទៀតម៉ាក HOWO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 5A-0971 ដឹកបេតុង ។

មុនកើតហេតុ រថយន្តដឹកបេតុង កំពុងរយ៊ែរថយក្រោយ ដើម្បៅចាក់ចេតុង នៅការដ្ឋានចំណុចខាងលើ ស្រាប់តែរថយន្តដឹកដី គាត់បើកល្បឿនលឿន មិនខ្វល់ ដោយសារមិនមែនឡានគាត់ បោះពួយលឿននោះលឿន តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ពីលិចទៅកើត ជ្រុលមកបុកក្បាលរថយន្ត ដឹកបេតុងពីចំហៀងខាង្វេង ហើយរថយន្តដឹកដីរេចង្កូត ឡើងលើសួនច្បារ ទ្រូងផ្លូវតែម្តង ។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិតាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕តុង សីហា


ចែករំលែក៖