ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវរថយន្ដដឹកស៊ីម៉ង់ត៍បើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងបើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូឆ្នាំ ២០១៨ នៅចំនុចផ្លូវ៥០ កែង៦០ ម៉ែត្រភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ណុប វណ្ឌី អាយុ២១ មុខរបរ ជាងម៉ូតូ មានទីលំនៅភូមិ ឆ្មាពួន ឃុំជើងកែ ស្រុកកណ្ដាលស្ទឹង ខេត្ដលកណ្ដាល ។ ចំណែកតៃកុងរថយន្ដរត់គេចខ្លួន ដោយសមត្ថកិច្ចឃាត់បានព្រូរម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីមដែលពាក់ស្លាកលេខ ភ្នំពេញ 1DH-3911 ជិះតែម្នាក់ឯងក្នុងទិសដៅពីលិចមកកើត លុះដល់ចំណុចកើតហេតុកែងស្ដបផ្លវ៥០ម៉ែត្រ ក៏ត្រូវរថយន្តសណ្ដោងដឹកស៊ីម៉ង់ត៍ ដែលពាក់ស្លាកលេខ ភ្នំពេញ 3C-3607បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យហោះពីលើម៉ូតូ ខណៈពេលនោះជនរងគ្រោះត្រូវបានរថយន្តសារមុយដឹកទៅសង្គ្រោះ ជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ នឹងបានសម្រួលចរាចរហើយទំនាក់ទំនងទៅនគរបាលជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្ដសណ្ដោងដឹកស៊ីម៉ង់ត៍ ទៅរក្សាទុកបណ្តោះ​អាសន្ននៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រា យនៅពេលក្រោយ​។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖