ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ១៤ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍នៃព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋអស់រយៈពេល៣ថ្ងៃ (១៩-២១ ខែធ្នូ)នៅទីក្រុងហាណូយ និងទីក្រុងដាណាងប្រទេសវៀតណាម។
ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរទៅកាន់ប្រទេសវៀតណាម គឺដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។
សូមគោរពថ្វាយព្រះពរព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រនៅទូទាំងប្រទេស៕