អារ៉ាប់ប៊ីសាអូឌីត៖ ថ្លែងទៅកាន់លោក មហាំម៉ាត់សឡេស បាន់តាន់ រដ្ឋមន្រ្តីក្រសួងហាជ្ជី និងអ៊ុរ៉ោះ នៅអារ៉ាប៊ីសាអូឌីត ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអន្តរជាតិ នៅទីក្រុងម៉ាក្កះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានស្នើឲ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បន្តការ លើកលែងដល់កម្ពុជា ការកំណត់ចំនួនកូតា និងសម្រួលការផ្តល់ទិដ្ឋាការ ពេលទៅចូលរួមបុណ្យហាជ្ជី ឆ្នាំនេះ ដោយមូលហេតុថា កម្ពុជាមានលទ្ធភាព និងមានសុខសន្តិភាព សុខដុមបនីយកម្ម និងវឌ្ឍនភាព នៃការអភិវឌ្ឍ រីកចម្រើន កំណើនសេដ្ឋកិច្ចនៅកម្ពុជា ជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង ជាបន្តបន្ទាប់ ដែលករណីនេះពិតណាស់ គឺលទ្ធភាពននៃការដែលអាចឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាសាសនិកឥស្លាម អញ្ជើញទៅប្រារព្ធពិធីបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត អាច នឹងមានការកើនចំនួនជាបន្តបន្ទាប់ជារៀង រាល់ឆ្នាំ ពិសេសឆ្នាំនេះតែម្ដង ។
លោក អូស្មាន ហាស្សាន់ បានស្នើសុំបែបនេះខណៈ លោកចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Sheikh Abdullatif bin Abd ulaziz Al-Sheikh រដ្ឋមន្រ្តីក្រសួងកិច្ចការសាសនាអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ៥កើតខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី១២ធ្នូឆ្នាំ២០១៨នៅទីក្រុងរីយ៉ាដ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កម្ពុជាមានលទ្ធភាព និងមានសុខសន្តិភាព សុខដុមបនីយកម្ម និងវឌ្ឍនភាព នៃការអភិវឌ្ឍ រីកចម្រើន កំណើនសេដ្ឋកិច្ចនៅកម្ពុជា ជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង ជាបន្តបន្ទាប់ ដែលករណីនេះពិតណាស់ គឺលទ្ធភាពននៃការដែលអាចឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាសាសនិកឥស្លាម អញ្ជើញទៅប្រារព្ធពិធីបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត អាច នឹងមានការកើនចំនួន។
កត្ដាទាំងអស់នេះហើយ ទើបធ្វើឲ្យលោក ស្នើឲ្យក្រសួងកិច្ចការសាសនា បន្តអនុគ្រោះលើលក្ខខណ្ឌកំណត់ចំនួនកូតាពីកម្ពុជា និងការសម្រួលដល់ ការទទួលបានទិដ្ឋការ ដល់ក្រុមហ៊ុនដែលស្នើសុំដឹកនាំភ្ញៀវទៅបំពេញភារកិច្ចហាជ្ជីសំរាប់ឆ្នាំនេះក៏ដូចឆ្នាំបន្ដបន្ទាប់ផងដែរ។
ក្រោយពីជំនួបនេះដែរ លោករដ្ឋមន្ត្រីក្រសួងសាសនា(ហាជ្ជី) និងអ៊ុរ៉ោះ បន្ទាប់ពីស្វាគមន៍វត្តមានរបស់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការរ៉ាពីតោះ (Rabita) មកកាន់សន្និសីទ អន្តរជាតិនោះ លោកក៏បានទទួលយក សំណើខាងលើ ហើយនឹងសម្រួលដល់លក្ខខណ្ឌផ្សេងៗ ដើម្បីបង្កភាពងាយស្រួល ដល់ដំណើរ ការចេញដំណើររបស់ខ្មែរឥស្លាម ទៅកាន់ទីតាំងប្រារព្ធពិធីបុណ្យហាជ្ជីឆ្នាំនេះក៏ជាឆ្នាំបន្ដបន្ទាប់ផងដែរ ។
សូមបញ្ជាក់ថា៖ ក្រោមការសម្របសម្រួលពី លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងសាសនា(ហាជ្ជី)និងអ៊ុរ៉ោះ សម្រាប់ការប្រារព្ធពិធីបុណ្យហាជ្ជី ឆ្នាំ២០១៨ ដែលកន្លងទៅនេះ សាសនិកឥស្លាមពីកម្ពុជា ក៏ដូចជាក្រុមហ៊ុនអ្នកដឹកនាំភ្ញៀវហាជ្ជី គឺបានប្រព្រឹត្តិទៅដោយរលូន មិនមានលក្ខខណ្ឌកំណត់ចំនួនកូតា ហើយចំនួនអ្នកអញ្ជើញប្រារព្ធពិធីបុណ្យហាជ្ជីនេះកើនឡើងដល់ទៅ១០០៨នាក់ផងដែរ ៕ សំរិត