ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ដោយសាររថយន្តក្រឡុកស៊ីម៉ង់ត៍បើកកៀរម៉ូតូដួលហើយកិន

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង និងធ្វើឲ្យយុវជនម្នាក់ បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកកៀរ និងកិន ខណៈជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមិត្តភក្តិ ត្រឡប់ទៅកន្លែងស្នាក់នៅវិញ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សា ហ៊ុន នាង ទួលទំពូង២ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ (ស្លាប់)មានឈ្មោះ សុខ ស៊ីណាត ហៅប៊ូន ភេទប្រុស អាយុ១៨ ឆ្នាំ មុរបរធ្វើការសំណង់ ស្នាក់នៅម្តុំបូរីរុងរឿង ខណ្ឌជ្រោយចង្វា មានស្រុកកំណើត ភូមិត្រពាំងកណ្តុរ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ចំណែកយុវជនម្នាក់ទៀត រងរបួសស្រាល អ្នករួមដំណើរពីក្រោយមានឈ្មោះ ហុក ហេង ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា​ មានស្រុកកំណើត នៅភូមិ ឃុំជាមួយគ្នា ។ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សង់ ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1F-9180 ។

តាមសម្ដីជនរងគ្រោះម្នាក់ដែលរងរបួសស្រាលបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេទាំងពីរនាក់បានទៅលេងផ្ទះមិត្តភក្តិ នៅម្តុំលូប្រាំ រួចបានហូបចុកជាមួយគ្នាបន្តិចបន្តួច លុះនាំគ្នាហូបចុករួចហើយ ក៏បាននាំគ្នាទៅកន្លែងស្នាក់នៅវិញដោយធ្វើដំណើរតាមបណ្តោយផ្កូវ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2181 ធ្វើដំណើរមកពីក្រោយហើយបានកៀរម៉ូតូរបស់ពួកគេបណ្តាលឲ្យដួលរួចកិន មិត្តភក្តិរបស់គេម្នាក់ជាអ្នកឌុបបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអធម៌ ចំណែករូបគេខ្ទាតចេញឆ្ងាយរងរបួសស្រាល ។ ក្នុងនោះដែរ តៃកុងរថយន្តបង្កបានឈប់ ហើយទុករថយន្តចោល និងរត់គេចខ្លួនបាត់ស្រមោល ៕ ភារ៉ា ដង្កោ


ចែករំលែក៖