ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុរសម្នាក់ ពីបទរួមភេទជាមួយ អនីតិជន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ករណីបុរសម្នាក់រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលបានប្រព្រឹត្តនៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ហើយត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរឃាត់ខ្លួនបានមួយថ្ងៃក្រោយមកបញ្ជូនទៅតុលាការនោះ ត្រូវបានលោក សួន សំណាង ចៅ ក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួនហើយលេខ៧៤១ ត.ព្រ ចុះថ្ងៃទី២១-ខែធ្នូ ឆ្នាំ២០១៨ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តនៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ ចាម កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។

មន្ត្រីនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ម្តាយរបស់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដោយប្តឹងឈ្មោះ ជិន សុខលីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានរួមភេទជាមួយកូនស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ ខណៈពេលមកលេងផ្ទះជីដូន ។ នគរបាលបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរួច កម្លាំង អធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឃាត់ខ្លួនឈ្មោះ ជិន សុខលីន ដើម្បី កសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តកំពង់ចាមចាត់ការតាមនីតិវិធី ។

បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម កាលពីនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ តាមបញ្ញត្តិច្បាប់ មាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕ វណ្ណៈ


ចែករំលែក៖