ព័ត៌មានទាន់ហេតុការណ៍៖

ធុំក្លិនឆ្ងៀមស្បែកឆេះដួលសន្លប់បន្តបន្ទាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់កម្មករ និងកម្មការិនីចំនួន៣៧នាក់បានដួលសន្កប់ជាបន្តបន្ទាប់ ក្រោយពីខាងរោងចក្របានឲ្យឡានកុងតាន័រមួយគ្រឿងបានដឹកស្បែក ដែលឆេះនៅក្នុងទូកុងតាន័រ ដែលមានក្លិនឆ្ងៀមទើបបណ្តាលឲ្យកើតអការបែបនេះ ។

ហេតុការណ៍ដួលសន្លប់នេះកើតឡើងនៅរសៀលថ្ងៃទី28 ធ្នូ 2018 នៅរោងចក្រយីងហ្គង់(ផលិតស្បែកជើង) ដែលស្ថិតក្នុងភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសីខេត្តកំពង់ស្ពឺ កម្មករបានដួលសន្លប់ចំនួន37នាក់ ប្រុស09នាក់ ។

សមត្ថកិច្ចនគរបាលស្រុកគងពិសីបានឲ្យដឹងថា ជាធម្មតាគឺកម្មករ និងកម្មការិនីបំរើការដូចសព្វដង ស្រាប់តែខាងរោងចក្របានឲ្យឡានកុងតាន័រមួយគ្រឿងបានដឹកស្បែក ដែលឆេះនៅក្នុងទូកុងតាន័រ ដែលមានក្លិនឆ្ងៀមចូលមកក្នុងបរិវេណរោងចក្ររួចមក ក៏មានអ្នកខ្លះដួលសន្លប់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចស្រាវជ្រាវដឹងថា បណ្តាលមកពីធុំក្លិនឆ្ងៀមស្បែក ដែលឆេះក្នុងទូកុងតឺន័រទើបម្នាក់មានអការវិលមុខដួលសន្លប់តែម្តង ។ ចំណែកកម្មករ ដែលជាអ្នកជញ្ជូនអិវ៉ាន់នេះ ដួលសន្លាប់ជាបនទាប់ដូចគ្នា ក្រោយកើតហេតុខាងរោងចក្របានដឹកអ្នកសន្លប់ទាំងអស់ទៅសង្រ្គោះភ្លាមៗផងដែរ ៕ សេនាស័ក្តិ


ចែករំលែក៖