ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ឆក់ត្រី២នាក់ រួមនឹងឧបករណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្សយ័២នាក់ រួមនឹងឧបករណ៍ឆក់ត្រី ត្រូវបានសមត្ថកិច្ចជលផលសហការ ជាមួយសហគមន៍ នេសាទ អាជ្ញាធរមូលដ្ឋាន បង្ក្រាបបាន ខណៈដែលគេកំពុងធ្វើសកម្មភាព ។

ករណីបង្ក្រាបបានក្រុមអ្នកឆក់ត្រីខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៨ ធ្នូ ២០១៨ នៅចំណុចបឹងតាមុស ស្ថិតក្នុងភូមិកំពង់អូស ឃុំកំពង់អូស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបករណីឆក់ត្រីខាងលើបានឲ្យដឹងថានៅមុនពេលបង្ក្រាប់សមត្ថកិច្ចជលផលបានទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗបានសហការជាមួយសមត្ថកិច្ចខាងលើ ស្ទាក់ឃាត់បាន ខណៈក្រុមជនទាំង២នាក់កំពុងធ្វើសកម្មភាពឆក់ត្រី ។

ជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើមាន១ ឈ្មោះ សាយចាន់ថេន ភេទប្រុស អាយុ២៣ឆ្នាំ ២ ឈ្មោះ ហឿនគន្ធា ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំង២រសនៅក្នុងភូមិ ឃុំ ស្រុក ខាងលើជាមួយគ្នា ។

នៅក្នុងការបង្ក្រាបសមត្ថកិច្ច ដកហូតបានក្បាលអាំងវែទ័រ១គ្រឿង អាគុយ៤០អំពែរ១គ្រឿង និងដងឆក់មួយគូ ទូកម៉ាស៊ីន១គ្រឿង ។

ក្រោយការឃាត់ខ្លួនបានជនសង្សយ័ទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងឯកសារ បញ្ជូនបន្តមកខណ្ឌរដ្ឋបាលជលផល ចាត់ការបន្តតាមនីតិវិធីផងដែរ ៕ ចន្ថា


ចែករំលែក៖