ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​គ្មាន​ប្រាក់​សង​ក្រុមហ៊ុន ធ្វើអត្តឃាត​ចង.ក​សម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តសៀមរាប៖ បុរស​ម្នាក់​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួនឯង នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពីវេលា​ម៉ោង៩និង១០នាទី​ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ។

សាកសព​ឈ្មោះ ម៉ែន ណា​រ៉ា ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ស៊ូនៗ ផ្នែក​លក់ មាន​ស្រុកកំណើត​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​ជួល​បន្ទប់​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បានធ្វើ​អត្តឃាត​យក​ខ្សែ​លី​ឡុង​ពណ៌​ស ចង់​ជាប់​ប្រហោង​ឥដ្ឋ​ខ្យល់ ដែល​មាន​កម្ពស់២.៥០ម៉ែត្រ។

តាម​ការពិនិត្យ​សព​ពុំ​ស្នាក​ស្នាម​អ្វីដែល​ពាក់​ពន្ធ​នឹង​បទល្មើស​ឡើយ។ មូលហេតុ យក​គ្រឿងទេស​ដាក់​ឲ្យ​ម៉ូយ​ហើយ​ម៉ូយ​មិនបាន​ឲ្យ​ប្រាក់​ហើយ​រត់​គេចខ្លួនបាត់(គ្មាន​ប្រាក់​សង​ក្រុមហ៊ុន ក៏បាន​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ៕ ប៊ុនរិទ្ធី


ចែករំលែក៖