ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែនំខួបកំណើតម្នាក់ស្រវឹងស្រានាំស្រីទៅដេកផ្ទះសំណាក់ គាំងបេះដូងស្លាប់លើបង្គង

ចែករំលែក៖

ខេត្តសៀមរាប៖ ថៅកែនំខួបកំណើតម្នាក់ ស្រវឹងស្រាជោគ បាននាំស្រី ទៅដេកនៅផ្ទះសំណាក់ យីហោ សែន សុខក្នុងក្រុងសៀមរាប ដើម្បីសម្រួលសសៃ ស្រាប់តែឃើញស្រីស្អាត សាច់សរខ្ចី ស្រើបស្រាលខ្លាំងពេករហូតគាំងបេះដូងស្លាប់លើបង្គងតែម្ដង ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១និង ២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះសំណាក់សែនសុខ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង- ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់ បំរ៉ុងបិតដែរ តែបិតមិនជិត រហូតដឹងដល់សមត្ថកិច្ច មូលដ្ឋាន ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ ។

បើតាមប្រភពពីមន្ត្រីមូលដ្ឋានបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ ដែលគាំងបេះដូងស្លាប់ នោះមាន ឈ្មោះ ជួន សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកហាងលក់នំខួបកំណើត មានស្រុកកំណើតនៅ ភូមិអណ្តូងទឹក ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅផ្ទះជួលធ្វើនំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។រីឯ ស្រ្តីជាដៃគូរ ក្នុងដំណើរឆ្ពោះទៅឋានសួគ៍នោះ មិនត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាឱ្យបាននោះទេ។

សូមបញ្ជាក់ថា ថៅកែនំខួបកំណើតម្នាក់ ដែលស្លាប់លើបង្គងនោះ ព្រោះមកជួលផ្ទះធ្វើនេះ គ្មានប្រពន្ធមករស់នៅជាមួយទេ មានតែបុគ្គលិក ដែលរស់នៅជាមួយជួយធ្វើនំឱ្យតែប៉ុណ្ណោះ។

មូលហេតុ ថៅកែនំ ផឹកស្រាស្រវឹងខ្លាំង ហើយនាំស្រីមកដេកពេលមានអារម្មណ៍ ស្រើបស្រាលខ្លាំង ព្រោះឃើញសាច់សរខ្ចី ទើបបណ្តាលឱ្យគាំងបេះដូងស្លាប់តែម្តងទៅ។ ក្រោយកើតហេតកម្លាំងជំនាញបានធ្វើការពិនិត្យកោសល្យវិនិច្ច័យ ទើបសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មអ្វីនោះទេ។

បច្ចុប្បន្នកម្លាំងជំនាញបានទាក់ទងទៅឱ្យក្រុមគ្រួសារ ដើម្បីធ្វើការប្រគល់សាកសពជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖