ភ្នំពេញ៖ ថ្ងៃអាទិត្យឈប់សម្រាកនេះ , សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា វិមាន ឈ្នះឈ្នះ នឹងក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លីខាងមុខនេះ ។
សម្តេចមានប្រសាសន៍ទៀតថា ជិតឆ្លងឆ្នាំថ្មី២០១៩ហើយ រីឯប្រទេសជាតិក៏កាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។
“ប្រទេសយើងមានសុខសន្តិភាព ទីរមណីយដ្ឋានទេសចរក៏កើតមានឡើងកាន់តែច្រើនរួមទាំង “វិមាន ឈ្នះ ឈ្នះ” ដែលទើបបានសម្ពោធជាផ្លូវការកាលពីម្សិលមិញនេះ។ “វិមាន ឈ្នះ ឈ្នះ” ដែលស្ថិតនៅទល់មុខពហុកីឡដ្ឋានមរតកតេជោ នឹងក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លី”។
សម្តេចតេជោ”សូមបងប្អូនមកទស្សនា “វិមាន ឈ្នះ ឈ្នះ” អោយបានឃើញផ្ទាល់ភ្នែកអំពីស្នាដៃស្ថាបត្យកម្មថ្មីដែលកសាងដោយកូនខ្មែរ ហើយចូលរួមទស្សនាកំសាន្តជាមួយកម្មវិធីតន្រ្តី និងទស្សនាពិព័រណ៍ ជាមួយនឹងការរៀបចំស្តង់ម្ហូបអាហារ និងស្តង់លក់សម្ភារៈបរិក្ខារ សម្លៀកបំពាក់ច្រើននៅទីនេះរហូតដល់ថ្ងៃទី៣១ ធ្នូ”។
ជាមួយគ្នានេះ សម្តេចមានប្រសាសន៍ថា”ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ទេសចរជាតិ និងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន បានសប្បាយរីករាយនៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍រហូតដល់ថ្ងៃឆ្លងឆ្នាំថ្មី២០១៩ខាងមុខនេះ!”៕ចេស្តា