ប៉ោយប៉ែត៖ ប្រជាការពារភូមិចំនួន១៣ភូមិ ត្រូវអាជ្ញាធរសង្កាត់ប៉ោយប៉ែតចែកសំលៀកបំពាក់ ជាឯកសណ្ឋាន ពណ៌កាហ្វេ នៅព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងសាលាសង្កាត់ប៉ោយប៉ែត ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងការចែករំលែកសំលៀកបំពាក់នោះ មានការចួលរួមពីសំណាក់កម្លាំងប៉ុស្តិ៍រដ្ឋបាល អាវុធហត្ថ និងកម្លាំងប៉ុស្តិ៍នគរបាលគ្រប់ជំនាញ ។
លោកចៅសង្កាត់ប៉ោយប៉ែត ភោគ កន បញ្ជាក់ថា: ប្រជាការពារភូមិគីជាកម្លាំងមួយផ្នែក ដែលចូលរួមថែរក្សាសន្តិសុខសង្គម និងសុវតិ្ថភាពជូនពលរដ្ឋមិនថាពេលយប់ ឬពេលថ្ងៃនោះទេ ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចគ្រប់ស្ថាបន័រួមទាំងផ្ដល់ព័ត៏មានរហ័សដល់សមត្ថកិច្ចជំនាញ និងចុះដល់ទិសដៅភ្លាមៗ ម្យ៉ាងប្រជាការពារគីជាអ្នកស្ម័គ្រចិត្ត លះបង់ទាំងកម្លាំងកាយទាំងកម្លាំងចិត្តជួយដល់ប៉ុស្តិ៍រដ្ឋបាល និងជួយដល់ភូមិឃុំ់របស់យើងឲ្យមានសុវត្ថិភាព ស្របតាមគោលការរបស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញនូវគោលការណ៍9ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាល ។ លោកថាគ្មាន អ្វីតបស្នងដល់បងប្អូនយើង ដែលជាប្រជាការពារនោះទេ មានតែសំលៀកបំពាក់ក្នុងបំណាចឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីនេះ ចែកជូនសំលៀកបំពាក់ដល់ប្រជាការពារទាំងអស់ ។
ក្នុងនោះដែរ លោកកោតសរសើរដល់ប្រជាការពារ ដែលមានឆន្ទ:ស្ម័គ្រចិត្តចូលបម្រើការងារការការពារសុវត្ថិភាព សន្តិសុខរួមជាមួយរាជរដ្ឋាភិបាល រួមជាមួយថ្នាក់ដឹកនាំរួមជាមួយក្រុមប្រឹក្សាសង្កាត់ និងរួមជាមួយប៉ុស្តិ៍រដ្ឋបាលកងរាជអាវុធហត្ថ និងថ្នាក់ដឹកនាំភូមិទាំងអស់ និងក៏សួមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះកម្លាំងប្រជាការពារភូមិទាំអស់ ដែលសហការយ៉ាងស្និទ្ធស្នាលជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ដែលជាកម្លាំងជំនាញ់ប្រចាំសង្កាត់ផងដែរនៅរាល់សកម្មភាពបទល្មើសរួមទាំងសន្តិសុខសង្គម ។ ពួកគាត់ពុំមានប្រាក់បៀវត្សរ៍ដូចមន្ត្រីរាជការដូច្នេះក្នុងនាមជាចៅសង្កាត់ធ្វើយ៉ាងណា ដើម្បីចែករំលែកទោះតិចក្ដីច្រើនក្ដីនេះជាទឹកចិត្ត ហើយសម្ភារ ដែលបានមកនេះ ក៏ជាជំនួយសប្បុរសជនផងដែរ ។
លោកបន្ថែមថា ប្រជាការពារភូមិសរុប២៥៦នាក់មកពីភូមិចំនួន១៣ភូមិ ក្នុងសង្កាត់ប៉ោយប៉ែត ក្នុង១នាក់ទទួលបានសំលៀកបំពាក់១កំភ្លេ ក្នុងនោះក្នុង១កំភ្លេ តម្លៃ២០ដុល្លារជាទឹកប្រាក់ផ្ទាល់ខ្លួនរបស់លោក ។ នៅក្នុងការផ្ដល់សំលៀកបំពាក់ដល់ប្រជាការពារភូមិទាំង១៣ភូមិនោះ បន្ថែមឲ្យភូមិនិមួួយៗរបស់សប្បុរសជនក្នុងមួយភូមិស្រាបៀចំនួន២៥កេះដើម្បីបងប្អូនជួបជុំគ្នាសប្បាយនៅពេលឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីផងដែរ ៕ វណ្ណា