ព័ត៌មានទាន់ហេតុការណ៍៖

Smart Axiata បានពង្រីកវិសាលភាព SmartPay របស់ខ្លួនទៅកាន់ហេដ្ឋារចនាសម្ព័ន្ធរបស់ Apple

ចែករំលែក៖

ភ្នំពេញ៖ ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេមួយនេះ បានពង្រីកវិសាលភាពសេវាកម្ម SmartPay ខ្លួនទៅនឹងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់របស់ Apple រួមមានដូចជា៖ App Store, Apple Music និង iTunes ដែលនេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីការដាក់ឲ្យដំណើរការសេវាកម្ម SmartPay នេះជាមួយនឹង Google Play Store នាដើមឆ្នាំ 2018 កន្លងទៅនេះ។​

អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ទាំងអស់អាចជាវកម្មវិធីរបស់ Apple ក៏ដូចជាជាវកម្មវិធី និងផលិតផលឌីជីថលនានា តាមរយៈការប្រើប្រាស់ទឹកប្រាក់នៃគណនីគោល (Main Balance) ដែលមានក្នុងទូរស័ព្ទដៃរបស់ខ្លួនបានដោយងាយស្រួលបំផុត។ជាមួយទៅនឹងការផ្សាភ្ជាប់រចនាសម្ព័ន្ធរបស់ Apple នឹងសេវាកម្ម SmartPay ឥឡូវនេះអតិថិជនរបស់ក្រុមហ៊ុន Smart ទាំងអស់ដែលប្រើប្រាស់ទូរស័ព្ទដៃប្រតិបត្តិការជាមួយនឹងកម្មវិធី iOS កាន់តែមានភាពងាយស្រួលបំផុត ដោយពួកគាត់អាចជាវកម្មវិធីឌិជីថលនានាជាច្រើនរួមមាន៖ apps, ខ្សែភាពយន្ត, ហ្គេមកំសាន្ត, សៀវភៅបែបអេឡិចត្រូណិក ព្រមទាំង កម្មវិធីក្នុង App Store ជាច្រើនទៀតដូចជា Apple Music, iCloud និង iTunes ជាដើម​ ។ល។ ដោយប្រើប្រាស់ទឹកប្រាក់ពីគណនីគោល (Main Balance) ដែលមានក្នុងទូរស័ព្ទដៃរបស់ខ្លួន។ ដូច្នេះពីពេលនេះតទៅអតិថិជនរបស់ក្រុមហ៊ុន Smart អាចរីករាយ និងទទួលបានអត្ថប្រយោជន៍នានាជាច្រើនពី App Store, Apple Music និង iTunes បានដោយមិនចាំបាច់មានគណនីធនាគារ ឬកាតឥណទានពីធនាគារ​ទៀតឡើយ។

លោក Stjepan Udovicic អគ្គនាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បាននិយាយថា “មុននឹងឆ្លងទៅកាន់ឆ្នាំថ្មីខាងមុខនេះ យើងខ្ញុំមានមោទនភាព និងរីករាយយ៉ាងក្រៃលែង ដោយបានបិទបញ្ចប់ទំព័រឆ្នាំចាស់ជាមួយទៅនឹងការដាក់ឲ្យដំណើរការកម្មវិធីថ្មីនេះ ព្រមទាំងសេវាកម្មជាច្រើនផ្សេងទៀតរួមមាន៖ សេវាកម្ម eSIM និង VoWi-Fi ដែលទើបតែដាក់ឲ្យដំណើរការនាពេលថ្មីកន្លងទៅនេះប្រកបដោយជោគជ័យ។ ជាមួយសេវាកម្ម SmartPay អតិថិជនរបស់ក្រុមហ៊ុន Smart ទាំងអស់អាចរីករាយជាមួយនិងបទពិសោធន៍នៃកម្មវិធីឌីជីថលរបស់ Apple យ៉ាងសមញ្ញ មានតម្លារភាព សុវត្ថិភាព និងកាន់តែងាយស្រួលបំផុត។ ពីថ្ងៃនេះតទៅអតិថិជនរបស់ Smart ទាំងអស់អាចជាវផលិតផល និងសេវាកម្មឌីជីថលពី Apple និង Google បានដោយមិនចាំបាច់មានគណនីធនាគារ ឬកាតឥណទានពីធនាគារ​ទៀតឡើយ ដែលនេះគឺជាការចូលរួមចំណែកក្នុងការលើកស្ទួយវិស័យឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែប្រសើរឡើង។

សេវាកម្ម SmartPay នេះមិនមានតម្រូវឲ្យបង់ប្រាក់ចំពោះការភ្ជាប់សេវានោះឡើយ។ រាល់ការជាទាំងអស់ គឺត្រូវបានធ្វើឡើងដោយបូកបន្ថែមត្រឹមតែ 10% (ដប់ភាគរយ) នៃតម្លៃសេវាប៉ុណ្ណោះ។

លោក Stjepan Udovicic ក៏បានបន្ថែមទៀតថា “យើងខ្ញុំ បានដាក់ចេញនូវឆន្ទះដ៏ច្បាស់ថា នឹងនាំមកនូវសេវាកម្មទំនើបៗ ប្រកបដោយភាពឆ្នៃប្រឌិត សាមញ្ញ និងពោពេញទៅដោយបទពិសោធន៍បែបឌីជីថល ជូនអតិថិជន Smart ទាំងអស់។ សេវាកម្មដូចជា SmartPay នេះ គឺជាសេវាកម្មទូទាត់តែមួយគត់របស់ក្រុមហ៊ុន Smart ក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំបានតាំងចិត្តខ្ពស់បំផុតក្នុងនាមជាអ្នកនាំមុខគេ និងនៅតែបន្តរក្សាខ្លួនជាអ្នកដំបូងបង្អស់ក្នុងការនាំមកនូវរាល់ផលិតផល និងសេវាកម្មលំដាប់ពិភពលោក ដែលនេះគឺជាការឆ្លុះបញ្ចាំង និងស្របទៅតាមទស្សនៈវិស័យរបស់យើងខ្ញុំដែលបានកំណត់រួច ពោលគឺជា “ប្រតិបត្តិករជើងឯកបែបឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ 2020”៕ វឌ្ឍនា


ចែករំលែក៖