ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ និងបុរសម្នាក់រងរបួសស្រាល ខណៈភាគីម្ខាងទៀតជិះម៉ូតូឡើង ជែងខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល ២នាក់យកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ។
ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០១ និង២៥ នាទី ត្រង់ចំណុចមុខវត្តជុំ លើផ្លូវបេតុង២០១១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ករណីគ្រោះថ្នាក់រវាងម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HI-6234 ធ្វើដំណើរលើផ្លូវជាតិបេតុង២០១១ ក្នុងទិសដៅពីរជើងទៅត្បូងអ្នកបើកបរម៉ូតូឈ្មោះ យា សក្កដា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល ស្នាក់នៅភូមិអណ្តូង សង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញមកដល់កន្លែងកើតហេតុបានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាC125 ស៊េរីឆ្នាំ2018ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HF-6443ធ្វើដំណើរលើផ្លូវបេតុង២០១១ក្នុងទិសដៅពីរកើតទៅលិចអ្នកបើកបរម៉ូតូឈ្មោះ យាន ភេទស្រីអាយុ៦២ឆ្នាំ(រងរបួសធ្ងន់)ស្នាក់នៅភូមិគោករកា សង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ។
សមត្ថកិច្ចបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីអ្នកបើកបរម៉ូតូហុងដាC125 ស៊េរីឆ្នាំ២០១៩ បើកបរលឿន( ឡើងវ៉ា ) ខ្វះការប្រុងប្រយត្ន័ ក៏រេចង្កូត ទៅបុកម៉ូតូ ហុងដា C125 ស៊េរី ឆ្នាំ២០១៨ តែម្តងករណីនេះបណ្តាលឲមនុស្សរងរបួសធ្ងន់ ០១នាក់ ស្រាល០១នាក់ នឹងខូចខាតម៉ូតូស្រាល ០២ គ្រឿង ។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿងត្រូវបានយកទៅរក្សាទុក និងរង់ចាំដោះស្រាយគ្នានៅពេលក្រោយនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ៕ ចាន់ធឿន